មនុស្សជាច្រេីនធ្លាប់តែឃើញរូបទាំងនេះនៅលើ Wallpaper កុំព្យូទ័រ រឺទូរសព្ទរបស់ខ្លួន តែមិននឹកស្មានថា តាមការពិតកន្លែងនេះមានពិតមែនសោះ។ វាស្ថិតនៅក្នុងរដ្ឋអារីហ្សូណារបស់សហរដ្ឋអាមេរិក (Arizona, USA) ។ ដេីម្បីចូលទៅក្នុងជ្រលងបាន យេីងត្រូវមានមគ្គទេសក៍ម្នាក់ដេីម្បីជូនចូលជាដាច់ខាត ព្រោះទីនោះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកជនជាតិដេីមឥណ្ឌាស្បែកក្រហម (Native American) ។
ទីនេះមានឈ្មោះថាជ្រលងឈ្លុស រឺ Antelope Canyon។ វាជាជ្រលងជ្រៅដែលកេីតពីលំហូរច្រោះខ្សាច់របស់ទឹកភ្លៀង ទឹកស្ទឹង រឺទឹកទន្លេនេះឯង ហេីយវាចែកជាពីរគឺ ជ្រលងឈ្លុសលេី និងជ្រលងឈ្លុសក្រោម។ បេីនិយាយពីសម្រស់ គឺស្រស់មិនចាញ់គ្នាប៉ុន្មានទេ ក៏ប៉ុន្តែជ្រលងលេីមានលក្ខណៈធំៗជាង ហេីយអាចមនុស្សច្រេីនជាងអ៊ូរអរខ្លាំង សំរាប់ជ្រលងក្រោម អ្នកទាំងអស់គ្នាត្រូវមានរាងកាយរឹងមុាំបន្តិចព្រោះត្រូវឡេីងចុះជណ្តេីរចោតខ្ពស់ ហេីយមានសភាពចង្អៀត ដូច្នេះជាហេតុដែលគេត្រូវកំណត់ចំនួនមនុស្សចេញចូល។
ការទៅលេងទីនោះគឺ តម្រូវអោយអ្នកទាំងអស់គ្នាមេីលអាកាសធាតុជាមុនសិន ព្រោះកាលណាដែលមេឃមិនស្រលះ គ្មានព្រះអាទិត្យ នោះក្នុងជ្រលងអាចនឹងងងឹត ជាហេតុធ្វេីអោយអ្នកទាំងអស់គ្នាខាតទាំងពេលវេលា ទាំងថវិកា ទាំងសាំងឡាន និងកម្លាំងផងដែរ ព្រោះមេីលអីមិនឃេីញ។ ម៉្យាងវិញទៀត ត្រូវឆែកម៉ោងដំណេីរការរបស់ជ្រលងមុននឹងទៅ ព្រោះម៉ោងគឺផ្លាស់ប្តូរទៅតាមរដូវ ដោយរដូវក្តៅមានរយៈពេលវែងជាងរដូវត្រជាក់ ក៏ប៉ុន្តែកុំអាលអរ !! ធម្មតាអ្វីៗតែងតែមានទាំងចំនុចល្អ និងអាក្រក់ដែរ។ រដូវក្តៅក្នុងជ្រលងគឺ ក្តៅខ្លាំង ហេីយប្រហែលមិនមែនជាពេលល្អដេីម្បីទៅលេងនោះទេ ពួកយេីងទៅក្នុងរដូវត្រជាក់គឺពេលអំឡុងឆ្លងឆ្នាំ ដូច្នេះ សីតុណ្ហភាពគឺសឹងតែល្អឥតខ្ចោះ ។
ជ្រលងនេះមានជារូបរាងបែបសណ្ឋានខុសៗគ្នា ដែលគួរអោយចាប់អារម្មណ៍។
អត្ថបទដោយ៖ I lost Around អ្នកសរសេរប្លុកដំណេីរកំសាន្តជុំវិញពិភពលោក
Like ផេកហ្វេសបុក៖ I lost around – អ្នកដំណើរក្រៅម៉ោង ដេីម្បីទទួលបានប្លុកដំណេីរកំសាន្តជាភាសាខ្មែរ
Follow IG: Ilostaround_