មានមនុស្សស្រីម្នាក់ដែលធ្លាប់មានសង្សារ ហើយធ្លាប់បាក់បែកស្នេហាជាច្រើនដង រហូតដល់នាងមានអារម្មណ៏ថាក្នុងលោកនេះគ្មានស្នេហ៌ពិត ហើយក៏គ្មានបុរសណាម្នាក់ដែលអាចធ្វើរឿងគ្រប់យ៉ាងដែលគេបានសន្យាដូចកាលដែរសូមស្រឡាញ់ដំបូងដែរ នារីម្នាក់នោះតែងតែទទួលបានការចោទប្រកាន់ពីក្រោយខ្នងថា នាងដូចសង្សារដូចដូរសំលៀកបំពាក់ ថ្ងៃមួយពាក្យនោះបានលឺដល់ត្រចៀកនាង នាងសង្ងំក្នុងបន្ទប់ម្នាក់ឯងយំអស់រយះពេលជាច្រើនម៉ោងដោយហេតុថាតូចចិត្តនឹងជីវិតគូស្នេហ៌របស់នាង មិនអាចខឹងអ្នកដែលនិយាយខាងក្រោយខ្នងទាំងនោះព្រោះថាវាជាការពិត អ្នកខ្លះថាគ្មាន
អ្នកណាហ៊ានយកធ្វើប្រពន្ធទេបើដូរសង្សាររហូតចឹង ពេលនោះក្នុងខួរក្បាលរបស់នាងមានសំនួរជាច្រើនចង់សួរទៅអ្នកទាំងអស់នោះថា ” តើអ្នកណាមិនចង់មានមនុស្សដំបូងនឹងមនុស្សចុងក្រោយជាមនុស្សតែមួយ? ” តើស្រីរូបណាចង់ប្តូរសង្សារ? ” អ្នកណាចង់ជួបរឿងបែកបាក់? ” បើដឹងថានឹងត្រូវបែកគ្នាអ្នកណាសុខចិត្តចាប់ផ្តើម? តែធ្វើម៉េចបុណ្យធ្វើពីជាតិមុខមិនសូវល្អ ទើបជួបរឿងបែបនេះ ។ ថ្ងៃមួយមានបុរសម្នាក់បានដើរចូលក្នុងជីវិតនាង គាត់មកសូមស្រឡាញ់នាង។នារីម្នាក់នោះក៏ប្រាប់ទៅបុរសនោះថា ចង់ស្រឡាញ់ខ្ញុំដូចអី? សង្សារ? បុរសនោះក៏សួរវិញថាហេតុអីសួរបែបនេះ?នារី
ម្នាក់នោះក៏បានប្រាប់ចំនួនសង្សារដែលនាងធ្លាប់មានរួមទាំងរូបថតសង្សារចាស់របស់នាង3, 4នាក់នោះ ហើយនាងក៏និយាយទៅកាន់បុរសនោះថា ប្រសិនបើអ្នកនឹងចាកចេញពីខ្ញុំដូចប្រុសទាំងអស់នោះ សូមកុំឈានជើងចូលជីវិតរបស់ខ្ញុំអី ហើយអ្នកទទួលបានទេប្រវត្តិស្នេហ៌បែបនេះ? បុរសនោះក៏សួរថាហេតុអីក៏ប្រៀបខ្ញុំទៅនឹងបុរសគ្មានការទទួលខុសត្រូវទាំងនោះ? ខ្ញុំត្រេកអរដែលអ្នកមាន
ភាពស្មោះត្រង់ចំពោះខ្ញុំដោយមិនខ្វល់ខ្លាចខ្ញុំមើលងាយអ្នក បុរសនោះបន្តទៀតថា ព្រមរៀបការជាមួយខ្ញុំរឺអត់? ពេលនោះនារីម្នាក់នោះស្រក់ទឹកភ្នែក មិននិយាយសូម្បីមួយម៉ាត់។ បុរសនោះបន្តទៀតថា ខ្ញុំសន្យានឹងបង្ហាញអោយអ្នកឃើញថាបុរសទាំងអស់មិនមែនសុទ្ធតែមិនគោរពពាក្យសន្យានោះទេ ខ្ញុំនឹងបង្ហាញអោយអ្នកបានទទួលនូវគ្រប់យ៉ាងដែលខ្ញុំបានសន្យា។ នារីនោះយំហើយក៏និយាយថា ច្បាស់ក្នុងចិត្តទេ? ច្បាស់ទេដែលនឹងអាចរស់នៅជាមួយមនុស្សស្រីម្នាក់ដែលបេះដូងធ្លាប់ខ្ទេចខ្ទី ពេលខ្លះមិនចង់សូម្បីតែស្រឡាញ់អ្នកណាទៀតព្រោះមិនចង់ឈឺ។ បុរសនោះឆ្លើយថា បើ
ខុសច្រើនដងហើយអាចសាកល្បងជាមួយខ្ញុំបានទេ ដោយមិនចាំបាច់សាកធ្វើសង្សារគឺសាកធ្វើប្រពន្ធខ្ញុំ ខ្ញុំនឹងព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីថែរក្សារចំណែកដែលបាក់ខ្ចាត់ខ្ចាយទាំងនោះ បានទេ? ។ នារីនោះសួរបុរសនោះសំនួរចុងក្រោយ ហេតុអីអ្នកស្រឡាញ់ខ្ញុំបែបនេះ? បុរសនោះថា អ្នកស្រស់ស្អាតណាស់ជាមួយនឹងភាពឈឺចាប់ទាំងនោះ ខ្ញុំពិតជាចង់ឃើញថាតើអ្នកស្រស់ស្អាតយ៉ាងងណាប្រសិនបើអ្នកមិននៅជាមួយភាពឈឺចាប់ទាំងនោះ ហើយខ្ញុំមើលឃើញថាអ្នកនឹងអាចក្លាយជាម្តាយដ៏ល្អនាពេលអនាគត។ ផ្តល់ឳកាសអោយខ្ញុំបានទេ? ខ្ញុំសូមតែម្តងគត់គឺពេលនេះសូម
អោយខ្ញុំអាចមើលថែអ្នក យកអ្នកចេញពីអតីតកាលដែលមិនគួរអោយចងចាំទាំងនោះ។ នារីនោះឆ្លើយទាំងទឹកភ្នែកថា សង្ឃឹមថាអ្នកជាក្តីស្រម៉ៃដែលជាការពិតសំរាប់ខ្ញុំ។ បុរសនោះក៏បានអោយឪពុកម្តាយចូលស្តីដណ្តឹងនាង រៀបការយ៉ាងមានសុភ័ក្តិមង្គល។
3យ៉ាងដែលអត្ថបទនេះចង់អប់រំ៖
1» មិនត្រូវមើលងាយមនុស្សទោះក្នុងលក្ខខណ្ឌណាក៏ដោយ អ្នកមិនមែនគេ អ្នកគ្មានថ្ងៃយល់ការឈឺចាប់ដែលគេលាក់ទុកឡើយ
2» មិនមែមមនុស្សគ្រប់រូបសុទ្ធតែមិនគោរពពាក្យសន្យា ស្នេហ៌ពិតនៅតែមាន ស្រឡាញ់មនុស្សជាមួយនឹងបច្ចុប្បន្នភាព
3» ភាពស្មោះត្រង់មិនលាក់លៀមនាំអ្នកទៅរកសេចក្តីស្ងប់ មិនចាំបាច់ចងចាំរឿងដែលអ្នកប្រឌិត មិនត្រូវកុហកមនុស្សដែលស្រឡាញ់អ្នក