អភិបាលខេត្តភូកេតលោក Phakaphong Tavipatana បានចុះហត្ថលេខាលើបទបញ្ជាផ្លូវការមួយដើម្បីបើកឆ្នេរនៅភូកេតទាំងអស់ចាប់ពីថ្ងៃទី៩ ខែមិថុនា រួមទាំងចាប់ផ្តើមប្រតិបត្តិការជាបណ្តើរៗនូវការិយាល័យដឹកជញ្ជូន និងសាលាបើកបរផងដែរ។
ឆ្នេរសមុទ្របើកឡើងវិញជាមួយនឹងលក្ខខណ្ឌចំនួន ៥ ដែលភាគីពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តន៍។
១. ត្រូវប្រាកដថាគ្រប់ទីកន្លែងទាំងអស់ត្រូវតែសម្អាតឱ្យបានមុនពេលដំណើរការ និងជារៀងរាល់ថ្ងៃ។
២. ភ្ញៀវនិងអ្នកប្រតិបត្តិករទាំងអស់ត្រូវតែពាក់ម៉ាស់។
៣. ត្រូវសម្អាតដៃជាមួយសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់។
៤. ត្រូវគោរពគោលការណ៍រក្សាគម្លាតដោយនៅឱ្យឃ្លាតពីគ្នាយ៉ាងតិច ១ម៉ែត្រ។
៥. ត្រូវកំណត់ចំនួនភ្ញៀវទេសចរណ៍ និងកំណត់ម៉ោងកម្សាន្ត។
រូបតំណាង
គ្រប់ភាគីទាំងអស់ត្រូវតែអនុវត្តតាមនិតិវិធីនិងសេចក្តីណែនាំដែលបានបង្កើតឡើងដើម្បីការពារការរីករាលដាលនៃមេរោគកូវីដ-១៩។ ចំពោះអ្នកដែលមិនគោរពតាមគោលការណ៍ដែលបានចែងទាំង៥ខាងលើនឹងត្រូវផាកពិន័យជាប្រាក់ពី ២០០០០ បាតរហូតដល់ ១០០ ០០០ ០០០បាត ឬជាប់គុកចំនួន ១ឆ្នាំ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Phuket news