
ខ្សែប្រយុទ្ធ Edinson Cavani របស់ក្លិប PSG ចង់ផ្លាស់ទៅលេងនៅលីគប្រទេសអេស្ប៉ាញនៅរដូវក្តៅនេះ។ នេះបើតាមការបញ្ជាក់ពីកីឡាករ Ander Herrera ដែលត្រូវជាមិត្តរួមក្រុមរបស់គេ។
ក្លិប Inter ត្រូវបានគេរំពឹងថា នឹងអាចចុះហត្ថលេខាយកខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ ដោយគ្មានតម្លៃខ្លួនផ្ទេរក្នុងរដូវក្តៅ បន្ទាប់ពីសាមីខ្លួននឹងត្រូវផុតកុងត្រាជាមួយក្លិប PSG នៅចុងខែមិថុនាខាងមុខនេះ។
យ៉ាងណាក៏ដោយ ខ្សែបម្រើ Herrera បានបង្ហើបយ៉ាងខ្លីពីគោលដៅរបស់ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ ប្រាប់កាសែត AS ថា៖ “ខ្ញុំដឹងថា Cavani ចង់ផ្លាស់ទៅលេងនៅអេស្ប៉ាញ ព្រោះវាជាលីគ និងជាប្រទេសដែលគាត់ស្រឡាញ់ “។
យ៉ាងណាមិញ បើយោងតាមគេហទំព័រដ៏ល្បីនៅអ៊ីតាលី Calciomercato បានចុះផ្សាយថា Cavani ពិតជាមានបំណងចង់ផ្លាស់ទៅលេងនៅលីគកំពូលរបស់អេស្ប៉ាញ ដែលអាចនឹងចូលរួមជាមួយក្លិប Atletico Madrid នៅរដូវក្តៅនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia