យោងតាមសែត Sunday Times ដែលបានដកស្រង់សម្តីនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍លោក Goh Choon Phong បានឱ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីនឹងផ្តោតលើការជាសះស្បើយនៃមេរោគកូវីដ-១៩ ដោយមិនមានគម្រោងកាត់បន្ថយការងារនៅពេលនេះទេ។
ក្នុងពេលដែលលោក Goh Choon Phong បានមានប្រសាសន៍គឺលោកមិនបានបញ្ជាក់ថាក្រុមហ៊ុនអាចនឹងគិតឡើងវិញអំពីការកាត់បន្ថយបុគ្គលិកនោះទេ។ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីបានផ្តល់ការឈប់សម្រាកដោយគ្មានប្រាក់ឈ្នួលដោយស្ម័គ្រចិត្តដល់បុគ្គលិករបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីនិងអង្គភាព SilkAir បានស្តារជើងហោះហើរមួយចំនួនឡើងវិញនៅខែនេះ ប៉ុន្តែកំពុងដំណើរការត្រឹមតែ ៦% តែប៉ុណ្ណោះ ដោយសារការរីករាលដាលនៃមេរោគទូទាំងពិភពលោកបានធ្វើឱ្យការធ្វើដំណើរត្រូវបានផ្អាក។ ក្រុមហ៊ុនមួយចំនួននៅជុំវិញពិភពលោកខ្លះកំពុងស្វែងរកប្រាក់កម្ចីបន្ថែម ខ្លះកាត់បន្ថយការងារ និងខ្លះទុកចោលអាជីវកម្ម ហើយមានខ្លះវិញបានដួលរលំទៅហើយ។
រូបតំណាង
ក្រុមហ៊ុនអាកាសចរណ៍នេះរកចំណូលបានប្រមាណ ៦,៣ ប៊ីលានដុល្លារ តាមរយៈការលក់ភាគហ៊ុន។ ក្រុមហ៊ុននេះក៏បានកាត់បន្ថយប្រាក់ខែរបស់បុគ្គលិករបស់ខ្លួនចំនួន ៣០%ផងដែរចាប់ពីថ្ងៃទី ១ ខែមេសាមក ហើយពេលនេះកំពុងចរចាជាមួយក្រុមហ៊ុនផលិតយន្តហោះដើម្បីកែសម្រួលការចែកចាយនិងការទូទាត់។ ក្រុមហ៊ុនបានរាយការណ៍ពីការខាតបង់ប្រចាំត្រីមាសដ៏ច្រើនបំផុតរបស់ខ្លួនក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំនេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post