
យោងតាមការចុះផ្សាយចេញពីកាសែតអ៊ីតាលី La Repubblica បានឲ្យដឹងថា ក្លិប Napoli និង Fiorentina កំពុងប្រជែងគ្នាដេញថ្លៃទិញយកខ្សែប្រយុទ្ធ Andrea Belotti ពីក្លិប Torino នៅរដូវក្តៅខាងមុខ។
តាមប្រភពខាងលើបានឱ្យដឹងទៀតថា ក្លិប Torino នឹងដាក់តម្លៃខ្លួនផ្ទេររបស់ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីរូបនេះ ចាប់ពី៥០លានផោនឡើងទៅ ខណៈពេលដែលក្លិប Fiorentina ត្រូវបានកាសែត Tuttosport ចុះផ្សាយថា កំពុងត្រៀមផ្តល់សំណើមួយដែលមានទំហំទឹកប្រាក់ចំនួន៤០លានផោន សម្រាប់ចរចាក្នុងការចុះហត្ថលេខានៅរដូវក្តៅខាងមុខ។
យ៉ាងណាមិញ ក្លិប Napoli ហាក់មានប្រៀបជាង Fiorentina ក្នុងការដេញថ្លៃនេះ ក្រោមហេតុផលមួយថា ក្លិប Torino ធ្លាប់ខ្ចីជើងកីឡាកររបស់ពួកគេមួយរូប គឺខ្សែបម្រើ Simone Verdi ដោយមានជម្រើសទិញផ្តាច់កុងត្រាក្នុងតម្លៃ២០លានផោន។ Torino កំពុងគិតគូររឿងទិញផ្តាច់កុងត្រាខ្សែបម្រើរូបនេះ ហើយអាចនឹងលក់ Belotti ទៅឱ្យក្លិប Napoli ដើម្បីបង្កើនចំណូលរបស់ពួកគេពីការលក់ខ្សែប្រយុទ្ធរូបនេះ។ សម្រាប់រដូវកាលនេះ Belotti រកគ្រាប់បាល់បញ្ចូលទីបាន៩គ្រាប់ ពីការបង្ហាញខ្លួនចំនួន២៣ប្រកួត ក្នុងក្របខ័ណ្ឌ Serie A របស់ប្រទេសអ៊ីតាលី៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia