Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសជនជាតិអង់គ្លេសម្នាក់​បានជាប់ក្នុងអណ្តូងមួយនៃកោះបាលីរយៈពេល ៦ថ្ងៃ

ប៉ូលិសបាននិយាយកាលពីថ្ងៃអាទិត្យថា មានបុរសជនជាតិអង់គ្លេសម្នាក់​បានជាប់នៅក្នុងអណ្តូងរយៈពេល ៦ថ្ងៃនៅលើ​​កោះបាលីនៃប្រទេសឥណ្ឌូនេស៊ី​ ហើយនៅពេលនេះ​គាត់ត្រូវបានគេជួយសង្គ្រោះឱ្យចេញមកវិញ។

ក្រុមអ្នកជួយសង្គ្រោះបានសង្រ្គោះលោក Jacob Roberts អាយុ ២៩ឆ្នាំ ចេញ​ពីអណ្តូងដែលមានជម្រៅ ៤ម៉ែត្រ បន្ទាប់ពីកសិករម្នាក់នៅក្នុងភូមិ Pecatu បានឃើញរូបលោក និងបានប្រាប់ទៅប៉ូលិស។ លោក Gede Darmada ​ប្រធានក្រុមជួយសង្គ្រោះក្នុងតំបន់បានប្រាប់ AFP ថា៖ «​មានកសិករម្នាក់កំពុងដើរឃ្វាលគោហើយបានឮសំឡេងស្រែកហៅឱ្យជួយពីបុរសជនជាតិអង់គ្លេសរូបនេះ»។ ​

ជនរងគ្រោះបានបាក់ជើងម្ខាង​ នៅពេលគាត់ជំពប់ជើងចូល​អណ្តូងទឹកដែលនៅជិតនោះ។ គាត់បានប្រាប់អាជ្ញាធរថា គាត់បានព្យាយាមគេចពីសត្វឆ្កែក្នុងភូមិមួយក្បាលដែលដេញតាមគាត់​។ តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះ​ស្គមស្គាំងហើយគ្មានកម្លាំងសោះ ព្រោះគាត់មិនបានហូបអ្វីថែមទាំងមានរបួសទៀត។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9344471