Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

BLACKPINK ទើបតែបង្កើតប្រវត្តិសាស្ត្រ K-pop នៅប្រទេសអូស្ត្រាលី

ក្រុមតារាចម្រៀង BLACKPINK បានបង្កើតប្រវត្តិសាស្ត្រនៅប្រទេសអូស្រ្តាលី ខណៈបទចម្រៀង “Sour Candy” ដែលបានបកស្រាយរួមគ្នាជាមួយ Lady Gaga បានក្លាយជាបទដែលទាក់ទាញបំផុតនៅលើតារាង ARIA ។

នៅថ្ងៃទី០៦ ខែមិថុនា សមាគមឧស្សាហកម្មកត់ត្រាអូស្រ្តាលី (ARIA) បានប្រកាសថា បទចម្រៀងថ្មីរបស់ BLACKPINK ច្រៀងជាមួយ Lady Gaga ដែលមានចំណងជើងថា “Sour Candy” បានបង្ហាញខ្លួននៅលើតារាង ARIA Singles Chart នៅចំណាត់ថ្នាក់លេខ៨ ។

ចំណាត់ថ្នាក់ខាងលើនេះ BLACKPINK គឺជាក្រុមចម្រៀង K-pop ដែលទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតមិនធ្លាប់មានពីមុននៅលើតារាង ARIA ។ រហូតមកដល់បច្ចុប្បន្ននេះបានបំបែកឯតទគ្គកម្មចំណាត់ខ្ពស់ជាងបទ “Boy With Luv” របស់ក្រុម BTS ច្រៀងជាមួយ Halsey ដែលបានឈរត្រឹមចំណាត់ថ្នាក់លេខ១០ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ soompi

from: https://tnaot.com/km/m/detail/article/9343635