
បទចម្រៀង IDOL របស់កំពូលតារាចម្រៀងក្រុម BTS ដែលធ្វើការបកស្រាយជាមួយ កញ្ញា Nicki Minaj ទទួលបានការចូលទស្សនា ១០០លានដង នៅក្នុងបណ្តាញសង្គម YouTube ។
វីដេអូចម្រៀង IDOL របស់ក្រុម BTS មានលក្ខណៈពិសេសដោយបានបកស្រាយជាមួយកំពូលតារាចម្រៀង Nicki Minaj និងត្រូវបានបង្ហោះកាលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១១:០០ ព្រឹក ម៉ោងក្នុងប្រទេសកូរ៉េ។ នៅថ្ងៃទី០៧ ខែមិថុនា វីដេអូបទចម្រៀងមួយនេះទទួលបានការចូលទស្សនា ១០០លានដង ដោយគិតចាប់ពីពេលបង្ហោះមកដល់បច្ចុប្បន្នប្រហែលមួយឆ្នាំ និងប្រាំបួនខែមកហើយ ។
គួរបញ្ជាក់ដែរថា ក្រុម BTS ឥឡូវនេះមានវីដេអូបទចម្រៀងជាភាសាកូរ៉េចំនួន ២០បទ និងមានបទជាភាសាជប៉ុម ១បទផងដែរ ដែលទទួលបានការចូលទស្សនាច្រើនជាង ១០០លានដង ក្នុងបណ្តាញសង្គម YouTube ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi