
លោក Im Seulong សមាជិកក្រុម 2AM និង IU បានប្រារព្ធខួប ១០ឆ្នាំ នៃការទំនាក់ទំនងរបស់ពួកគេ ជាមួយលោក Taecyeon សមាជិកក្រុម 2PM ។
នៅថ្ងៃទី០៧ ខែមិថុនានេះ Im Seulong បានបង្ហោះរូបភាពមួយសន្លឹក ជាមួយ IU និង Taecyeon នៅលើគណនីបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនរបស់លោក។ រូបភាពនោះបង្ហាញពី Im Seulong, IU និង Taecyeon សប្បាយរីករាយជាមួយគ្នា ក្នុងភោជនីយដ្ឋានមួយកន្លែង ។
ទន្ទឹមនឹងនេះដែរ ក្នុងការបង្ហោះរូបភាពនោះ លោក Im Seulong ក៏បានសរសេរថា “អបអរសាទរខួប ១០ឆ្នាំ នៃមិត្តភាពរបស់ពួកយើង” ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi