
ក្រុមតារាចម្រៀងកូរ៉េ SEVENTEEN បានបង្ហាញនូវបទចម្រៀងថ្មីមួយបទ ដែលមានចំណងជើងថា “Us, Again” ។
នៅថ្ងៃទី០៧ ខែមិថុនានេះ វីដេអូបទចម្រៀង “Us, Again” ដែលបានតែងនិពន្ធដោយសមាជិកក្រុម SEVENTEEN ផ្ទាល់ ត្រូវបានបង្ហាញនៅលើបណ្តាញសង្គម YouTube ផ្លូវការរបស់ក្រុមពួកគេ។ វីដេអូនេះត្រូវបានបង្ហោះនៅវេលាម៉ោង ៥:២៦ នាទីល្ងាច ម៉ោងក្នុងប្រទេសកូរ៉េ ចំពោះអត្ថន័យនៃបទចម្រៀងនេះ បង្កើតឡើងដើម្បីរំលឹកខួបលើកទី១ នៃការបង្កើតក្រុមមួយនេះផងដែរ ។
គួរបញ្ជាក់ដែរថា បទច្រៀងមួយបទនេះ គឺជាការចងក្រងនូវអត្ថន័យនៃបទចម្រៀងទាំងអស់ ដែលក្រុមរបស់ពួកគេបានចេញផ្សាយកន្លងមក ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi