Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋបាលខណ្ឌមានជ័យព្រមានដកអាជ្ញាប័ណ្ណទីតាំងដេប៉ូបូមខ្សាច់៣កន្លែង​

ភ្នំពេញ៖ រដ្ឋបាលខណ្ឌមានជ័យព្រមានដកអាជ្ញាប័ណ្ណ ទីតាំងដេប៉ូបូមខ្សាច់៣កន្លែង បើមិនធ្វើតាមការណែនាំ។ ការព្រមាននេះធ្វើឡើងនៅព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។ ខណៈដែលគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខែមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះណែនាំ លើដេប៉ូខ្សាច់ ចំនួន ០៣ ទីតាំង តាមបណ្តោយផ្លូវជាតិលេខ ២ និង ផ្លូវ ៦០ម៉ែត្រ ។ក្នុងនោះលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានធ្វើការប្រជុំណែនាំលើដេប៉ូខ្សាច់ទាំង៣ទីតាំង ​ដូចខាងក្រោម៖

ទី១ នៅក្នុងបរិវេណ ដេប៉ូស្តុកខ្សាច់ និង មុខ ការដ្ឋានខ្សាច់ ផ្លូវចូល ត្រូវរៀបចំអោយស្អាត បាញ់លាងសម្អាត កង់ឡាន និង ថ្នល់សាធារណៈ អោយជ្រះស្អាត មិនអោយឃើញស្នាមប្រឡាក់ផ្លូវជាដាច់ខាត ។ ទី ២ នៅមុខការដ្ឋាន ឬ ចិញ្ចើមផ្លូវសាធារណៈ ប្រសិនបើមានការខូចខាត ឬក៌ប្រេះ ឬក៍ជង្ហុកផ្លូវនៅខាងមុខការដ្ឋាន ត្រូវធ្វើការជួសជុល ឬក៌អ៊ុតប៉ះ អោយស្អាតដូចដើម មិនត្រូវអោយមានជង្ហុកនៅខាងមុខការដ្ឋាន ដែរអាចបណ្តាលអោយមានការប៉ះពាល់ លើប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវសាធារណៈដោយប្រការណាមួយឡើយ។ទី៣ គ្រប់ការដ្ឋានដេប៉ូដឹកខ្សាច់ ហាមដឹក ហូរហៀរ និង ត្រូវគ្របដណ្តប់ឡានជាមុនអោយបានត្រឹមត្រូវ ហើយត្រូវលាងសម្អាត មុខការដ្ឋានដឹកចាក់បំពេញអោយបានជាប្រចាំ ចៀសវាង ប្រឡាក់ អាចធ្វើអោយប៉ះពាល់សោភ័ណភាព ផ្លូវជាតិ និងខូចសណ្តាប់ធ្នាប់លើផ្លូវសាធារណះផងដែរ ។ និងទី៤ គ្រប់ម្ចាស់ ដេប៉ូខ្សាច់ទាំងអស់ ត្រូវ មានរថយន្ត ទឹកបាញ់លាងសម្អាតផ្លូវ ទាំងមុខការដ្ឋាន និង ផ្លូវថ្នល់ ចំនួន២គ្រឿងជាចាំបាច់ ។ប្រសិនបើម្ចាស់ការដ្ឋានទាំង៣ មិនគោរពតាមការកិច្ចសន្យា និង ស្នាមមេដៃនោះទេអាជ្ញាធរ និងប្រើវិធានការរដ្ឋបាល សុំគោលការណ៍ដកអាជ្ញាប័ណ្ណ និងចុះបិទដេប៉ូខ្សាច់ជាបណ្តោះអាសន្ន ៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9343032