Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋម្នាក់ស្ទូចត្រីបានក្រពើ

ភ្នំពេញ៖ ​ប្រជាពលរដ្ឋម្នាក់បានទៅស្ទូចត្រី ប៉ុន្តែបែជាបានក្រពើទៅវិញ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅស្រះទឹកវត្តទួលសុភាឃួន សង្កាត់ចោមចៅទី 3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ។

កូនក្រពើដែលប្រជាពលរដ្ឋស្ទូចបាននោះ កន្លងមកធ្លាប់ត្រូវគេប្រទះឃើញនៅក្នុងស្រះទឹក​នោះរួចមកហើយ ហើយគេសង្ស័យថាអាចនឹងមានមេក្រពើនៅក្នុងទឹកស្រះនោះផងដែរ។

យ៉ាងណាក៏ដោយ កូនក្រពើដែលស្ទូចបាននោះត្រូវបានយកប្រគល់ទៅឲ្យលោកមេភូមិ ទុកដើម្បីទំនាក់ទំនងទៅផ្នែកអភិរក្សសត្វព្រៃមកទទួលយកនៅពេលក្រោយ៕ ដោយ៖ សួង សាម 

from: https://tnaot.com/km/m/detail/article/9342832