ក្រុមតារាចម្រៀង NCT 127 កំពុងបង្ហាញពីភាពអស្ចារ្យ ជាមួយអាល់ប៊ុមបទចម្រៀងថ្មីរបស់ពួកគេ ដែលមានចំណងជើងថា “Neo Zone” ។
អាល់ប៊ុមបទចម្រៀងទី២ Neo Zone របស់ក្រុម NCT 127 បានជាប់ចំណាត់ថ្នាក់លេខ១ នៅលើតារាង United World Chart ដោយ Media Traffic ។
អាល់ប៊ុមថ្មីនេះ បានជាប់កំណត់ត្រាជាក្រុមតារាចម្រៀងប្រុស ដែលរួមបញ្ចូលបទចម្រៀងក្នុងអាល់ប៊ុមចាស់ និងអាល់ប៊ុមថ្មី បង្កើតបានជាអាល់ប៊ុមថ្មីមួយផ្សេងទៀត និងត្រូវបានលក់ដាច់ជាង ១លានបន្ទះ។ ការបូកបញ្ចូលជាអាល់ប៊ុមតែមួយថ្មីនេះ និងបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើតារាងអន្តរជាតិជាច្រើននៅទូទាំងពិភពលោកផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop