
ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំង ប្រពន្ធរបស់តារាចម្រៀងកែវ វាសនា អ្នកនាង លឹម សុគន្ធធារី ហៅ ឆី ឆី ដែលមានរូបសម្រស់ស្រស់ស្អាតមិនចាញ់តួកុន។
យ៉ាងណាមិញអ្នកនាង លឹម សុគន្ធធារី ហៅ ឆី ឆី គេសង្គេតឃើញថាទោះបីជាមានកូនពីរនាក់រួចទៅហើយក្តី តែអ្នកនាងពិតជាពូកែថែរក្សារូបរាងឲ្យនៅស្រឡូន និងក្មេងជាងវ័យ ស្អាតមិនចាញ់កាលនៅក្រមុំនោះឡើយ ។
គួរបញ្ជាក់ផងដែរថាក្រោយរៀបការរួច បើគិតមកទល់ពេលនេះ លោក កែវ វាសនា បានជោគជ័យយ៉ាងខ្លាំងជាមួយនឹងការសាងសង់វិឡារតម្លៃជាង៨០ម៉ឺនដុល្លាររួចរាល់ ព្រមទាំងមានកូនក្នុងបន្ទុកគ្រួសារចំនួន២នាក់ទៅហើយ តែសម្រាប់ទំនាក់ទំនង និងក្តីស្រលាញ់ រវាងប្រពន្ធ នៅតែស្រលាញ់លើសដើម មិនប្រែប្រួលទៅណាទេ៕ ដោយ៖ លក្ខិណា