Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សេវាផ្លូវដែក​នៅស្កុតឡេន ​​ត្រូវរំខានដោយសារជ្រូកព្រៃ

ការចរាចរណ៍​តាមផ្លូវដែក​មួយខ្សែ​នៅស្កុតឡេន ត្រូវបានរំខាន​ដោយសារតែសត្វជ្រូកព្រៃ​ដើរឆ្លងកាត់​ ។ 

សារព័ត៌មាន UPI បានផ្សាយកាលពីថ្ងៃទី​៥ ខែមិថុនា ឆ្នាំ២០២០ថា ខ្សែរថភ្លើង​ភ្ជាប់​បណ្តាញ ​​រវាង​ស្ថានីយ Glasgow Central ទៅកាន់ទីក្រុង Larkhal របស់ស្កុតឡេន​នោះ​ ត្រូវបានរំខាន​ស្ថិតនៅ​តំបន់ Wishaw ដោយសារតែសត្វជ្រូកព្រៃ​កំពុងស្ថិតនៅលើផ្លូវដែក ។ 

នៅលើបណ្តាញសង្គម Tweet មន្ត្រីផ្លូវដែក​ជាតិ និង​ប៉ូលិស​ស្កុតឡេនបានព្យាយាម​ចាប់សត្វជ្រូកព្រៃ​នោះ ។ មន្ត្រីផ្លូវដែក​បានបញ្ជាក់ថា ប្រាកដហើយ ពិតជាមានសត្វជ្រូកមួយក្បាល នៅខ្សែរថភ្លើង ។ 

គេមិនទាន់ច្បាស់ថា តើជ្រូកព្រៃត្រូវចាប់បានដោយមន្រ្តីផ្លូវដែក ឬក៏វារត់ចូលព្រៃបាត់ដោយខ្លួនឯងនោះទេ ។ ពេលបន្ទាប់មកនោះ សេវាកម្មផ្លូវដែក ក៏បានបន្តនៅពេលល្ងាចថ្ងៃដដែលផងដែរ ។

នៅលើបណ្តាញ Tweet ស្ថានីយផ្លូវដែកស្កុតឡេន បានសរសេរថា “ជ្រូកព្រៃបានចេញពីផ្លូវដែកដោយសុវត្ថិភាព ហើយរថភ្លើងអាចទៅឈប់នៅតាមគោលដៅ​ជាធម្មតា” ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9342541