Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“កាំបិត​ផ្គាក់” ធ្លាប់​ជា​ឧបករណ៍​ធ្វើ​សឹក​ខ្មែរ​ ប្រើ​​ការពារ​ និង​ពង្រីក​ទឹកដី​នា​សម័យ​អង្គរ​

ផ្គាក់ ជា​ឧបករណ៍​បុរាណ​មួយ​ប្រភេទ​ជា​ប្រភេទ​កាំបិត​ ដែល​ខ្មែរ​នៅ​បន្ត​ប្រើ​ដល់​សព្វ​ថ្ងៃ​។ គេ​ប្រើ​ផ្គាក់​សម្រាប់ ត្រួស​ល្បោះ​ឈើ​តូច​ៗ​ក្នុង​ព្រៃ​ ចម្ការ​ស្រែ​ ត្រួស​ផ្លូវ​ដើរ​ឲ្យ​ស្រឡះ កាប់​អុស កាប់​ឈើ​តូច​ៗ​ល្មម​អាច​កាប់​បាន និង​ការពារ​ខ្លួន​ពេល​ដើរ​ព្រៃ​ស្ងាត់ ក្រែង​ជួប​សត្វ​ដែល​នាំ​គ្រោះ​ភ័យ។

បើ​ក្រឡេក​មើល​ទៅ​សម័យ​បុរាណ​វិញ តាម​រយៈ​ចម្លាក់​ជា​ច្រើន បង្ហាញ​ថា ខ្មែរ​បាន​ប្រើ​ផ្គាក់​ជា​អាវុធ​សំខាន់​សម្រាប់​ការពារ​ខ្លួន​ក្នុង​សង្គ្រាម និង​វាយ​ទៅ​លើ​សត្រូវ​។ ចម្លាក់​លើ​ជញ្ជាំង​ថែវ​ប្រាសាទ​អង្គរ​បាន​ បង្ហាញ​ពី​អ្នក​កាន់​ផ្គាក់​សុទ្ធ​សឹង​ជា​មេទ័ព​ជួរ​មុខ​ ហើយ​ព្រះ​រាជា​ ព្រះបាទសូរ្យវរ្ម័នទី២ ក៏​មាន​កាន់​ផ្គាក់​ដែរ ដោយ​ព្រះ​អង្គ​គង់​លើ​ដំរី​មាន​ព្រះហស្ត​កាន់​ផ្គាក់។

ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន​សាង​នា​ចុង​សតវត្សទី១២វិញ​ មាន​បង្ហាញ​អ្នក​ស្រុក​ជនបទ​ខ្មែរ​ប្រើ​ផ្គាក់ ពេល​ចេញ​ទៅ​ព្រៃ ឬ ទៅ​ចម្ការ។ ផ្គាក់​មាន​ច្រើន​ប្រភេទ តួ​យ៉ាង​ដូច​ជា​ ផ្គាក់​សង្វារ ដោយ​មាន​គ្រឿង​បង្គំ​ដូចជា៖ ផ្លែ, ស្នៀត, ចង្កំ​, ទ្រនាប់​ និង​ដង។​

មាន​ពាក្យ​បណ្ដៅ​មួយ​ដែល​ទាក់ទង​នឹង​ឧបករណ៍​នេះ “ដង​មួយ​ខែ ផ្លែ​មួយ​ថ្ងៃ”។ ការ​លើក​ប្រស្នា​បែបនេះ ដោយសារ​ការ​រក​ឫស្សី​មក​ធ្វើ​ដង គឺ​ត្រូវ​ការ​ពេល​វេលា​យូរ ព្រោះ​ត្រូវ​រក​ឫស្សី​តាន់ ចាស់​ល្អ និង​មាន​រាង​កោង​ រី​ឯ​ផ្លែ​ផ្គាក់​គេ​អាច​ឲ្យ​ជាង​ដំ តែ​មួយ​ថ្ងៃ​នឹង​បាន​ប្រើ​ជា​ការ​ស្រេច៕​

កែ​សម្រួល៖ Wow Cambodian 

from: https://tnaot.com/km/m/detail/article/9342467