
ក្រុមតារាចម្រៀង Stray Kids បានបង្ហាញពីកាលបរិច្ចេទ នៃការវិលត្រលប់មកវិញរបស់ពួកគេ ក្នុងអាល់ប៊ុមបទចម្រៀង ‘UNVEIL The GO 生’ ។
Stray Kids ទើបតែបានបង្ហាញនូវតារាងកាលបរិច្ចេទក្នុងអាល់ប៊ុមបទចម្រៀង ‘UNVEIL THE GO 生’ គឺជាអាល់ប៊ុមពេញដំបូងរបស់ក្រុមពួកគេ ដែលមានបទចម្រៀងសរុបចំនួន ១៤បទ និងបទនីមួយៗត្រូវបាននិពន្ធដោយ 3RACHA ។ បញ្ជីបទទាំងនោះរួមមាន បទ “GO 生”, បទ”Easy”, បទ “Pacemaker”, បទ “Airplane”, បទ “Daily Life”, បទ “Phobia”, បទ “Blue Photo”, បទ “Ride”, បទ “Haven”, បទ “Top”, បទ “Slump”, បទ “Gone Days”, និងបទ “On Track.” នេះបើយោងតាមការចេញផ្សាយរូបភាពខ្លីៗកាលពីថ្ងៃ០៥ ខែមិថុនា ម្សិលមិញ ។
ការចេញផ្សាយនូវអាល់ប៊ុមបទចម្រៀងទាំងមូលនឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី១៧ ខែមិថុនា ខាងមុខនេះផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop