Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សត្វ​ផ្សោតពណ៌ផ្កាឈូកដ៏កម្រត្រូវបានគេប្រទះឃើញនៅឯ​ឆ្នេរនៃខេត្ត Surat Thani

សត្វផ្សោតពណ៌ផ្កាឈូកដ៏កម្រចំនួន ៣ក្បាលត្រូវបានគេប្រទះឃើញនៅក្នុងសមុទ្ររវាងកោះ​​ Tao និងកោះ Phangan នៃខេត្ត  Surat Thani  កាលពីព្រឹកថ្ងៃអាទិត្យ។

អ្នកទេសចរមួយក្រុមបានទៅលេងទីក្រុង​ Hin Bai ជាតំបន់​ដែលមានប្រជាប្រិយភាពមួយនៅចន្លោះកោះ​ Tao និងកោះ Phangan។  ភ្ញៀវទេសចរណ៍ថៃនិងបរទេសរំភើបនិងរំជើបរំជួលខ្លាំងមែនទែន​ ខណៈពេលដែលកំពុងជិះទូក ហើយមានសត្វផ្សោតពណ៌ផ្កាឈូកដ៏កម្រចំនួនបីក្បាលបានបង្ហាញខ្លួននៅក្នុងសមុទ្រពណ៌ខៀវយ៉ាងច្បាស់តាមទូករបស់ពួកគេ។ ​គេប្រទះឃើញសត្វផ្សោតពណ៌ផ្កាឈូកជាញឹកញាប់នៅក្បែរឆ្នេរ​ Nang Kam ។

លោក Wichwut Jinto អភិបាលខេត្ត Surat Thani ​បានមានប្រសាសន៍ថាចាប់តាំងពីការផ្ទុះឡើងនៃមេរោគកូវីដ-១៩មក សមុទ្រនៅជុំវិញកោះ Tao ​មាន​សម្រស់កាន់តែស្រស់ស្អាត​ ហើយគេឃើញផ្កាថ្មបាន​ដុះឡើងវិញជាបន្តបន្ទាប់។

មិនត្រឹមតែប៉ុណ្ណោះអណ្តើកសមុទ្រដែលត្រូវបានគេរកឃើញថាបាន​ដាក់ពងចំនួន ១៣កន្លែងនៅលើកោះសាមុយ ហើយមានត្រីឆ្លាមមួយក្បាលត្រូវបានគេមើលឃើញនៅជិត​តំបន់ Don Sak និងនៅប្រជុំកោះ​ Ang Thong ។ ទាំងនេះជាសញ្ញានៃ​ភាពល្អប្រសើររបស់បរិស្ថាន។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9342194