Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកគិតថាប្រទេសយើងមិនអី នោះគឺកំពុងប្រថុយនឹងគ្រោះថ្នាក់ធំហើយ

ភ្នំពេញ៖ ក្នុងថ្ងៃចុងសប្តាហ៍នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំឲ្យមានការធ្វេសប្រហែស ដោយគិតថា ប្រទេសយើងមិនអី ឬគិតលេងៗថា ប្រទេសយើងមិនឆ្លងទេ នោះមានន័យថា អ្នកគិតបែបនេះ កំពុងប្រថុយនឹងគ្រោះថ្នាក់ធំហើយ។

តាមរយៈទំព័រហ្វេសប៊ុក សម្តេច ហ៊ុន សែន បានលើកឡើងថា ​នៅថ្ងៃចុងសប្តាហ៍ ដែលអាចមានបងប្អូនប្រជាពលរដ្ឋមួយចំនួនធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ដែលអាចជួបជុំក្រុមមនុស្សច្រើន ឬក៏មានក្រុមគ្រួសារខ្លះនាំកូនចៅទៅទទួលទានអាហារនៅតាមភោជនីយដ្ឋាន​ និងដើរកំសាន្តនៅតាមផ្សារទំនើបតូច ធំជាដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា នៅតាមផ្សារ ភោជនីយដ្ឋាន ជាពិសេសមន្ទីរពេទ្យត្រូវមានម៉ាស់  និងទឹកអាល់កុល ឬជេលប្រើប្រាស់អោយបានត្រឹមត្រូវ ​និងគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការការឆ្លងរោគ ជាពិសេសគឺ កូវីដ១៩។

​សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់បន្ថែមថា ជំងឺនេះងាយឆ្លងណាស់ កុំធ្វេសប្រហែសអោយសោះ ព្រោះ ជំងឺកូវីដ១៩ ដ៏កាចសាហាវនេះកំពុងឆ្លងរាតត្បាតនៅពាសពេញពិភពលោក ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះគ្រប់គ្នាត្រូវប្រុងប្រយ័ត្នការពារសុខភាពជាប់ជានិច្ច បើមានឆ្ងល់ ឬបញ្ហាអ្វីមិនច្បាស់អំពីជំងឺកូវីដ១៩ សូមទូរស័ព្វទៅលេខ ១១៥៕ ដោ​យ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9342191