Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

BTS និង Big Hit បរិច្ចាគទឹកប្រាក់ ១លានដុល្លារ ទៅដល់មូលនិធិ Black Lives Matter

តារាចចម្រៀង K-pop ជាច្រើនបានបង្ហាញពីសាមគ្គីភាពជាមួយ Black Lives Matter នៅសប្តាហ៍នេះ ដោយប្រកាសថា “យើងរួមគ្នាប្រឆាំងនឹងការរើសអើងជាតិសាសន៍”។ រីឯក្រុមតារាចម្រៀង BTS និងផលិតកម្ម Big Hit Entertainment ក៏បានចូលរួមជាមួយចលនានេះដែរ ដោយបានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារដល់ Black Lives Matter ។

ការបរិច្ចាគរបស់ក្រុម BTS និងផលិតកម្ម Big Hit នេះ ត្រូវបានផ្ទេរនៅក្នុងសប្តាហ៍នេះ តាមរយៈភ្នាក់ងារ Black Lives Matter នៅថ្ងៃសៅរ៍ទី០៦ ខែមិថុនា ម្សិលមិញ។ ក្រុម BTS និងផលិតកម្ម Big Hit Entertainment មិនត្រូវបានគេរំពឹងថា នឹងធ្វើអត្ថាធិប្បាយលើការបរិច្ចាគនោះទេ ។ 

គួរបញ្ជាក់ដែរថា ក៏មានសិល្បករជាច្រើងទៀតដែលបានគាំទ្រចលនា Black Lives Matter នេះ មានដូចជា ក្រុម GOT7 ផ្តល់ទឹកប្រាក់ចំនួន ៧ ០០០ដុល្លារ, លោក Jay Park បានបរិច្ចាគប្រាក់ចំនួន ២១ ០០០ ដុល្លារ, និង លោកស្រី Park ដែលបានចុះហត្ថលេខាជាមួយ Roc Nation បានបរិច្ចាគប្រាក់ចំនួន ១០ ០០០ដុល្លារ,និងមានសិល្បករជាច្រើនទៀតផងដែរ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9342189