
កីឡាករ Paul Pogba និង Marcus Rashford បានបង្ហាញវត្តមានក្នុងក្រុមបិសាចក្រហម Manchester United នៅក្នុងការប្រកួតកម្តៅសាច់ដុំជាមួយក្រុមគ្នាឯងនៅឯកីឡដ្ឋាន Old Trafford កាលពីថ្ងៃសៅរ៍។
កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ អ្នកចាត់ការទូទៅរបស់ក្លិប Man Utd លោក Ole Gunnar Solskjaer បានដឹកនាំកូនក្រុមរបស់លោកធ្វើការប្រកួតកម្តៅសាច់ដុំជាមួយកីឡាករក្នុងក្លិបខ្លួនឯងទាំងអស់ ដោយចែកជាពីរក្រុម។
ខ្សែបម្រើ Pogba និងខ្សែប្រយុទ្ធ Rashford សុទ្ធតែបានលេចមុខក្នុងការប្រកួតនេះផងដែរ ដែលមានន័យថាពួកគេទាំងពីរនាក់បានជាសះស្បើយពីបញ្ហារបួសអស់ហើយ។
គួរឱ្យដឹងដែរថា Pogba មានបញ្ហារបួសតាំងពីចាប់ផ្តើមរដូវកាលនេះមកម្ល៉េះ ដែលធ្វើឱ្យការបង្ហាញសម្រាប់ក្រុម Man Utd បានតែ៧ប្រកួតប៉ុណ្ណេះ។ រីឯ Rashford ក៏មានបញ្ហារបួសផងដែរកាលពីមួយរយៈមុន ដែលធ្វើឱ្យរូបគេខកខានបង្ហាញខ្លួនសម្រាប់ក្រុមចំនួន៩ប្រកួតចុងក្រោយ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore