Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាហ្វហ្គានីស្ថាន​ឆ្លងកូវីដ​១៩ មួយថ្ងៃ​ជិត​៨០០​នាក់

ក្រសួងសុខាភិបាល​របស់ប្រទេស​អាហ្វហ្គានីស្ថាន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ បានប្រកាសថា ក្នុងមួយថ្ងៃ​ប្រទេសនេះរកឃើញករណីឆ្លងកូវីដ​១៩ថ្មី​​ចំនួន​៧៩១នាក់​ទូទាំងប្រទេស ។ 

ប្រភពបន្តថា គិតមកត្រឹមថ្ងៃទី​៧ ខែមិថុនា កូវីដ​១៩​ ឆ្លងនៅអាហ្វហ្គានីស្ថាន​កើនឡើងសរុប ២០ ៣៤៥ នាក់ ។ 

សេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល​បានបញ្ជាក់ថា «សរុប​មនុស្ស ១ ៤២៧ នាក់បានធ្វើតេស្ត រយៈពេល​២៤ម៉ោង ។ ក្នុងនោះ​៧៩១ នាក់បង្ហាញលទ្ធផលវិជ្ជមាន​វីរុស​កូវីដ​១៩» ។ 

ប្រភពបន្តថា អ្នកជំងឺ​បាត់បង់ជីវិត​កើនឡើង​សរុប​៣៥៧នាក់​ចាប់តាំងពីជំងឺរាតត្បាត​នៅក្នុងប្រទេសនេះរៀងរហូតមក​។

ជាមួយគ្នានេះដែរ អ្នកជំងឺ​ដែលជាសះស្បើយថ្មី ៤៥នាក់ គិតមកត្រឹមថ្ងៃទី​៦ ខែមិថុនា ។ ដូច្នេះ នៅទូទាំងប្រទេស អ្នកជាសះស្បើយ​សរុប ១ ៨៧៥នាក់ ។ 

ប្រទេសនេះ​បានធ្វើតេស្តរកវីរុស​សរុប ៤៧ ៣២៧ នាក់ គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ មកទល់នឹងពេលបច្ចុប្បន្ននេះ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9342179