Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តំបន់បេតិកភណ្ឌធម្មជាតិភ្នំប្រាំងពីរ នឹងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាកទាញ់

ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងអះអាងថា តំបន់បេតិកភណ្ឌធម្មជាតិភ្នំប្រាំងពីរ នឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាកទាញ់របស់ខេត្ត ខណៈដែលតំបន់នេះរាជរដ្ឋាភិបាលបានសម្រេចបង្កើតទៅជាតំបន់បេតិកភណ្ឌធម្មជាតិ។ លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ភ្នំប្រាំពីរនេះ គឺជារមណីយដ្ឋានធម្មជាតិដែលមានល្អាងភ្នំជាង១០០ ហើយសណ្ឋាននៃល្អាងមានភាពស្រស់ស្អាត និងទាក់ទាញ ដោយមានថ្មធម្មជាតិមានរូបរាង ដូចជាសត្វ រុក្ខជាតិប្លែកៗគួរឲ្យចង់គយគន់ មិនតែប៉ុណ្ណោះភ្ញៀវទេសចរក៏អាចមើលឃើញនូវព្រៃធម្មជាតិ ព្រមទាំងសត្វកម្រជាច្រើនប្រភេទនៅទីនោះ។

លោកបានបញ្ជាក់ទៀតថា ភ្នំប្រាំពីរ មានទម្រង់ស្រដៀងនឹងល្អាងឋានសួគ៌ដែលស្ថិតនៅក្នុងក្រុងហាឡុងប៊េ ប្រទេសវៀតណាម ដែលជាតំបន់បេតិកភណ្ឌពិភពលោក ដែលបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ឲ្យមកចូលទស្សនា ហេតុដូចនេះ ភ្នំប្រាំងពីរនៅខេត្តបាត់ដំបងនឹងអាចទាក់ទាញ់ភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀត។ «ដោយឡែកក្នុងរោងភ្នំថ្មដែលបានស្រក់ជាដំណត់ទឹកមានរូបរាងប្លែកៗជាច្រើន ហើយនៅទីនេះប្រសិនបើជាមានការរៀបចំដាក់ភ្លើង ធ្វើផ្លូវចូលឲ្យបានស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការលាងក្អែលស្លែលនៅក្នុងរោងប្រជៀវផ្សេងៗនឹងធ្វើតំបន់នេះស្អាតមិនចាញ់បរទេសទេ វាប្រហាក់ប្រហែលនិងទំរង់នៅហាឡុងប៊េ ហើយប្រសិនជាយើងរៀបចំហើយវាប្រហាក់ប្រហែលគ្នាគ្រាន់តែយើងអត់មានសមុទ្រតែយើងមានព្រៃឈឺ ហើយសណ្ឋានរបស់ភ្នំនេះមានលក្ខណៈទាក់ទាញ់បែករោងភ្នំដ៏ស្រស់ស្អាតមួយ ចឹងរោងភ្នំនេះនិយាយពីសម្រស់ដែលយើងបានចូលទៅ គឺពិបាករកគូប្រៀបណាស់ សម្រាប់នៅក្នុងប្រទេសកម្ពុជារបស់យើង ហើយវានិងមានការទាក់ទាញ់ខ្លាំងណាស់ នៅក្នុងភ្នំប្រាំងពីរនឹង» ។

លោកប្រធានមន្ទីរទេសចរណ៍បានបន្តទៀតថា មន្ទីរនិងអាជ្ញាធរពាក់ព័ន្ធនឹង បានចុះណែនាំ និងបណ្តុះបណ្តាល ប្រជាពលរដ្ឋនៅតំបន់នោះ ធ្វើយ៉ាងណាត្រូវកែលម្អសេវាកម្មទេសចរណ៍ ឲ្យកាន់តែប្រសើរជាងពេលកន្លងទៅ ដើម្បីទាក់ទាញពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលទស្សនាកម្សាន្តឲ្យបានគ្រប់រដូវកា ដែលអាចជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅតំបន់នោះ ឲ្យកាន់តែ មានជីវភាពកាន់តែល្អប្រសើរ។ លោកបានបញ្ជាក់ថា ភ្នំប្រាំពីរ គឺជាជម្រកនៃសត្វទោច(ព័ណ៌ខ្មៅ) ស្វា ពពែភ្នំ ឈ្លូស កាំប្រម៉ា ពស់ថ្លាន់ ពស់វែករនាម កំប្រុក ប្រចៀវ សារិកាកែវ ជាដើម។ ដើមឈើរួមមាន បេង ធ្នង់ ព្រះព្នៅ ខ្វាវ ស្ពង់ រកា សុក្រំ ច័ន្ទឆ្នូត ប្រទាល ជ្រៃ ឆ្កែស្រែង ជាដើម។ ដោយឡែកសណ្ឋានដី និងភូគម្ភសាស្ត្រ ភ្នំប្រាំំពីរ ជាភ្នំធម្មជាតិដែលមានថ្មកែវ ថ្មថ្លើម អណ្តើក ថ្មក្រានីត និងថ្មកំបោរ។

សូមបញ្ចាប់ថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចដាក់ភ្នំប្រាំងពីរ ទៅជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលមានផ្ទៃដីប្រមាណជាង៣៥៣ហិកតា ស្ថិតនៅក្នុងឃុំសំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទៅជាតំបន់បេតិកភណ្ឌធម្មជាតិ ដើម្បីការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗទៀត។ ដោយបច្នុប្បន្ននេះ ភ្នំប្រាំងពីរ សិ្ថតនៅក្រោមការគ្រប់គ្រង់របស់មន្ទីរបរិស្ថានខេត្តបាត់ដំបង៕

from: https://tnaot.com/km/m/detail/article/9341846