Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង​ ជំរុញពលរដ្ឋ​ឲ្យបន្តឃ្លាតឆ្ងាយពីសង្គម

នៅទូទាំងប្រទេសកូរ៉េខាងត្បូង បានកត់ត្រាឃើញថ្មី ស្តីអំពីការឆ្លងកូវីដ​១៩នោះ ចំនួនជាង​៥០នាក់​ក្នុងមួយថ្ងៃ ។ ជាពិសេស​នៅតំបន់ប្រជុំជន មានការឆ្លងខ្លាំង​។ 

ប្រភពព័ត៌មានពីបណ្តាញទូរទស្សន៍ Arirang បានផ្សាយថា នេះគឺជាថ្ងៃទី​២ហើយ ដែលនៅក្នុងប្រទេសកូរ៉េខាងត្បូង បានកត់ត្រាឃើញ​មានអ្នកឆ្លងកូវីដ​១៩​ច្រើន​លើសពី​៥០នាក់ ។ មួយថ្ងៃមុននេះ មានករណីឆ្លងជាង​៥០នាក់ផងដែរ ។ 

មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ​របស់កូរ៉េខាងត្បូង ហៅកាត់ថា KCDC បានបញ្ជាក់​កាលពីថ្ងៃទី​៧ ខែមិថុនា ឆ្នាំ២០២០ថា អ្នកឆ្លងកូវីដ​១៩ថ្មី សរុប​៥៧នាក់ ភាគច្រើន​គឺ​ឆ្លងតាមរដ្ឋធានី ។ ក្នុងចំណោម​អ្នកឆ្លងថ្មីទាំងអស់នោះ មាន៤ករណីប៉ុណ្ណោះ ជាករណីឆ្លង​នៅក្នុងស្រុក ។ 

ក្រុមហ៊ុន​ Richway លក់ផលិតផលថែរក្សាសម្ផស្ស សុខភាព ថែរក្សាសក់ ការថែរក្សាស្បែក របបអាហារសុខភាព និងផលិតផលអាហារបំប៉ន នៅក្នុង​ទីក្រុងសេអ៊ូល មានការឆ្លង​កូវីដ​១៩នេះច្រើន ហើយនិងនៅបន្ទប់វាយកីឡាទីន្នីស​លើតុ​មួយកន្លែង ក៏បានឆ្លង​ខ្លាំងផងដែរ ។  

នៅជិតទីក្រុង Yongin ក៏មានឆ្លង​កូវីដ​១៩ថ្មី ពាក់ព័ន្ធ​ទៅនឹង​ព្រះវិហារ​មួយកន្លេង​នោះដែរ ។

ករណីឆ្លងថ្មី​បានបន្តធ្លាក់ចុះ​បើប្រៀបធៀប​កាលពីចុង​ខែឧសភា ឆ្នាំ២០២០ នៅក្នុងប្រទេសកូរ៉េខាងត្បូង ។ ប៉ុន្តែ​បើទោះជាបែបនេះ ក៏ដោយ អាជ្ញាធរ​សុខាភិបាល​ប្រទេសនេះ ជាថ្មីម្តងទៀត​បានជំរុញ​ប្រជាជនឲ្យបន្ត​នៅឃ្លាតឆ្ងាយពីសង្គម​សម្រាប់ជីវិតប្រចាំថ្ងៃ ដើម្បីបញ្ចៀស​ការឆ្លងកូវីដ​១៩ ។ 

គួរបញ្ជាក់ថា វីរុស​កូវីដ​១៩​នៅប្រទេសកូរ៉េខាងត្បូង ឆ្លងសរុប ១១ ៧៤១ នាក់ ក្នុងនោះ​បាត់បង់ជីវិត ២៧៣ នាក់ និង ១០ ៥៥២ នាក់បានជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9341716