Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Gerrard ថាខ្លួនរំភើបចិត្តខ្លាំងដែលក្លិប Ranger ចុះហត្ថលេខាយក Calvin ពី Leicester

លោក Steven Gerrard ពិតជារំភើបចិត្តខ្លាំងណាស់ដែលក្លិប Rangers ឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាជាមួយខ្សែការពារ Calvin Bassey ពីក្លិប Leicester City ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ។

លោក Gerrard អ្នកចាត់ការទូទៅរបស់ក្លិប Rangers បាននិយាយថា៖ “ក្របខណ្ឌ Premier League នៅប្រទេសស្កុតឡេន មានការប្រកួតប្រជែងខ្លាំងណាស់ពីក្រុមជាច្រើននៅទីនោះ ដូច្នេះការចុះហត្ថលេខាយកខ្សែការពារវ័យ២០ឆ្នាំរូបនេះ នឹងក្លាយជាចំណែកមួយក្នុងការជួយក្រុមនៅតំបន់ខាងក្រោម “។

លោកក៏បាននិយាយបន្តទៀតផងដែរថា៖ “មានក្លិបជាច្រើនដែលចាប់អារម្មណ៍ចង់បាន Calvin ហើយពួកយើងពិតជារីករាយណាស់ក្នុងការទទួលបានខ្សែការពារដែលមានទេពកោសល្យដូចជារូបគេនេះ “។

បច្ចុប្បន្ន ខ្សែការពារ Calvin កំពុងលេងនៅថ្នាលយុវជនរបស់ក្លិប Leicester ហើយរូបគេនឹងផ្លាស់មកចូលរួមជាមួយក្លិប Rangers ក្រោយបញ្ចប់រដូវកាលនេះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9341597