កាលពីថ្ងៃអាទិត្យរដ្ឋាភិបាលថៃបានរាយការណ៍ថាមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៨នាក់បន្ថែមទៀត និងគ្មានអ្នកស្លាប់ថ្មីទេ ដែលធ្វើឱ្យអ្នកឆ្លងសរុបក្នុងប្រទេសកើនដល់ចំនួន ៣១១២នាក់ និងមានអ្នកស្លាប់សរុបចំនួន ៥៨នាក់។
លោក Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យនៃមជ្ឈមណ្ឌលរដ្ឋបាលកូវីដ-១៩ របស់រដ្ឋាភិបាលបានមានប្រសាសន៍ថា អ្នកឆ្លងថ្មីគឺអ្នកដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់រួមចំនួន ៥នាក់ មកពីប្រទេសគុយវ៉ែតចំនួន ២នាក់ និងម្នាក់ទៀតមកពីប្រទេសឥណ្ឌា។
គួរបញ្ជាក់ផងដែរថា ប្រទេសថៃមិនមានអ្នកស្លាប់ថ្មីរយៈពេល១៣ថ្ងៃជាប់គ្នា។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post