Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទឹកធ្លាក់ជ្រាវ: រស់ជាតិនៃការដើរព្រៃសំរាប់អ្នកមិនមានបទពិសោធន៍សោះ

ខេត្តកំពង់ស្ពឺ: ទឹកធ្លាក់ជ្រាវ, ឃុំអមលាំង, ស្រុកថ្ពង់, ខេត្តកំពង់ស្ពឺ ទីតាំងដើរព្រៃដែលបំភ្លេចមិនបាន​សកម្មភាព​ដើរព្រៃប្រហែល ២ម៉ោងទៅកាន់ទឹកធ្លាក់ដំណាក់ទី7។ ជ្រាវ,​អមលាំង​មិនមែនមានតែ ចំនុចពិសេសទៅលើផ្កាលឿងៗទេ តែជាតំបន់ព្រៃភ្នំទឹកធ្លាក់ដែលផ្តល់ឲ្យភ្ញៀវទេសចរនៅអារម្មណ៍ប្លែកថ្មីមួយតាមបែបធម្មជាតិពិតៗ។ អមលាំងជាតំបន់ដែលខ្ញុំជឿថាមានសក្តានុពលខាងផ្នែកទេសចរណ៍យ៉ាងខ្លាំងក្លានៅថ្ងៃអនាគត ដោយសាហ៊ុំពទ្ធទៅដោយភ្នំ មានវាលស្រែ ទេសភាពដ៏ស្រស់ត្រកាល គួបផ្សំជាមួយទឹកធ្លាក់ នឹង ដងអូរផងនោះ ។ ដើម្បីបានទៅដល់ទីនោះអ្នកត្រូវចំណាយពេលប្រមាណជា២ម៉ោងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ទៅដល់ផ្សារឧត្តុង រួចបត់ឆ្វេងតាមផ្លូវលេខ១៣៦ឆ្ពោះទៅទីរួមស្រុកថ្ពង់ ចំងាយប្រមាណ៩០គីឡូម៉ែតហួសនេះបន្តិចមានផ្លូវបត់ស្តាំមួយតាមផ្លូវកៅស៊ូបប្រហែលជា៥គ.ម អ្នកត្រូវបន្តដំណើរលើផ្លូវក្រួសក្រហមប្រហែលជា១៥គ.ម ទៀតទើបដល់សហគមន៍ជ្រាវ ។ នៅតាមដងផ្លូវអ្នកនិងឃើញចំការអំពៅដ៏ល្វឹងល្វើយ ជាមួយនិងទេសភាពភ្នំដ៏ស្រស់ស្អាត ។ ទឹកធ្លាក់ជ្រាវមានច្រើនដំណាក់ ដំណាក់ចុងក្រោយគេគឺដំណាក់ទី៧ អ្នកត្រូវចំណាយពេលជាងមួយម៉ោងដើម្បីឡើងទៅដល់ទីនោះ នៅតាមផ្លូវឡើងទៅអ្នកនិងឆ្លងកាត់ទឹកធ្លាក់គ្រប់ដំណាក់ ដើម្បីជៀសវាងវង្វេង អ្នកអាចប្រើប្រាស់សេវាកម្មជូនភ្ញៀវរបស់សហគមន៍ក្នុងអ្នកជូនម្នាក់ ៤ម៉ឺនរៀល និង ២ម៉ឺនរៀលផ្សេងចូលទៅសហគមន៍ សរុប ៦ម៉ឺនរៀល ។ ការដើរព្រៃនៅទីនោះគឺមិនសូវមានភាពលំបាកទេ ដោយមិនសូវមានកន្លែងចោទ ឬត្រូវឡើងភ្នំខ្ពស់ឡើយ អ្នកអាចរីករាយជាមួយធម្មជាតិពិតៗ និងសំលេងសត្វនៅក្នុងព្រៃ ដូចជាសត្វទោចជាដើម និងទឹកធ្លាក់ដ៏ត្រជាក់។ ខាងក្រោមនេះជារូបភាពដំណើរកំសាន្តជាក្រុមរបស់ខ្ញុំទៅកាត់ទីនោះ:

រូបភាព និងអត្ថបទដោយ ពូស្មី (https://www.facebook.com/pusmeykh/)

from: https://tnaot.com/km/m/detail/article/9341190