ភ្លៀងធ្លាក់ខ្លាំងទូទាំងខេត្តភូកេតនៅព្រឹកថ្ងៃទី៧ ខែមិថុនា បណ្តាលឱ្យមានទឹកជំនន់បន្តិចបន្តួចនៅតាមដងផ្លូវធំៗមួយចំនួន។ អ្នកឧតុនិយមបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់បន្ថែមទៀត។
ក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ជាងគេគឺតំបន់ Thepkrasattri Rd ជិតហាងThai Watsadu។ តំបន់រងផលប៉ះពាល់ផ្សេងទៀតមិនទាន់ត្រូវបានរាយការណ៍នៅឡើយទេ។ ខ្យល់មូសុងនិរតីឆ្លងកាត់សមុទ្រ Andaman និងប្រទេសថៃបណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងប្រទេសថៃធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតនិងខាងត្បូង។ ប្រជាជននៅក្នុងតំបន់ទាំងនេះគួរតែប្រយ័ត្ននឹងស្ថានភាពធ្ងន់ធ្ងរដែលអាចបង្កជាទឹកជំនន់។
រូបតំណាង
ខ្យល់និងរលកនៅក្នុងសមុទ្រ Andaman និងឈូងសមុទ្រថៃនឹងមានសំទុះខ្លាំងនៅអំឡុងថ្ងៃទី ៨ដល់ទី១០ ខែមិថុនា។ រលកសមុទ្រ Andaman អាចមានកម្ពស់ប្រហែល ២ ម៉ែត្រ។ នាវាទាំងអស់នៅតំបន់នេះគួរតែប្រយ័ត្នប្រយែង ចៀសឱ្យឆ្ងាយពីផ្គររន្ទះ និងរលកសមុទ្រ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Phuket news