
ដូចដែលពុកម៉ែបងប្អូនបានដឹងរួចមកហើយ អ្នកនាង គង់ ចាន់ស្រីមុំ រស់នៅបង្ហាញពីជីវិតហ៊ឺហាខ្លាំង ដែលស្គាល់តែសុភមង្គលនៃជីវិត។
ជាក់ស្តែងថ្មីៗនេះ គង់ ចាន់ស្រីមុំ និងស្វាមី ព្រមទាំងកូនជាទីស្រឡាញ់ ម៉ូម៉ូ បាននាំគ្នាទៅលំហែកាយ ដល់ខេត្តមណ្ឌលគី ដែលមានទេសភាពទេសភាពខៀវស្រងាត់គួរជាទីគយគន់ ពិតជាសែនស្រស់ស្អាត ទាក់ចិត្តខ្លាំងណាស់ ព្រមទាំងបានទៅដល់ សួនសត្វអូទ្រីស ដែលស្ថិតនៅក្នុង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មើលទៅមុខ អូទ្រីស ទាំងនោះគួរឲ្យស្រឡាញ់ដល់ហើយ។
លើសពីនេះទៅទៀត គង់ ចាន់ស្រីមុំ បានបង្ហាញសម្រស់អ្នកម្តាយដ៏ស្រស់ស្អាតមើលមួយភ្លែតច្បាស់ជាច្រលំថាបងស្រីជាមិនខាន។ ជាមួយគ្នានោះ នាង បានបង្ហោះសារយ៉ាងមានអត្ថន័យថា “ស្នាមសេសើចរបស់ម៉ាក់គឺជាសេចក្តីសុខរបស់កូន ម៉ាក់ជាបេះដូងកូន ម៉ាក់ជាគ្រូដ៏អស្ចារ្យបំផុតរបស់កូន ជាគ្រូនៃក្តីអាណិតស្រឡាញ់ គ្មានការភ័យខ្លាច និងគ្មានអ្វីកាត់ថ្លៃបាន បើស្នេហាផ្អែមដូចផ្កាអញ្ចឹងម្តាយខ្ញុំគឺជាផ្កាផ្អែមនៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុត”៕ អត្ថបទដោយ៖ លក្ខិណា