Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើអ្នកដឹងទេថាត្រីនេះចេះបង្កើតខ្សាច់?

តើអ្នកទាំងអស់គ្នាមានដែលធ្លាប់ស្គាល់អត់ថាវាជាត្រីអ្វី? ហើយអ្នកធ្លាប់ដឹងទេថាវាជាអ្នកផលិតខ្សាច់សនៅក្នុងសមុទ្រ? ហើយតើលោកអ្នកមានធ្លាប់ដឹងទេថាត្រីប្រភេទនេះមានសារៈសំខាន់យ៉ាងណានៅក្នុងធម្មជាតិ?

ត្រីប្រភេទនេះមានឈ្មោះថា Parrotfish រឺ ត្រីសេក ដែលមានជាង 90 ប្រភេទនៅក្នុងអំបូរវាដែលរស់នៅជាក្នុងតំបន់សមុទ្រដែលសំបូរផ្កាថ្មនៅក្នុងតំបន់ត្រូពិកនានា។ ត្រីប្រភេទនេះមានឈ្មោះថា ត្រីសេកដោយសារតែវា មានធ្មេញនឹងមាត់ដែលមានលក្ខណៈសណ្ឋាន និង ភាពរឹមាំដូចជាជំពុះសេកអញ្ចឹង។

តាមការស្រាវជ្រាវរបស់អ្នកវិជ្ជាសាស្រ្តបានអោយដឹងថាក្នុងមួយឆ្នាំៗ ត្រីសេកមួយក្បាលអាចផលិតខ្សាច់សបានរហូតដល់ 320 គីឡូក្រាម។

អ្នកប្រាកដជាឆ្ងល់ហើយមែនទេ ថាវាផលិតខ្សាច់តាមវិធីណានោះ?

ត្រីប្រភេទនេះវាស៊ីស្លែដែលដុះនៅលើផ្កាថ្មជាចំណី ហើយជំពុះរបស់វាមានសមត្ថភាពខ្លាំងក្នុងការខាំកោសយកស្លែទាំងនោះពីលើផ្កាថ្ម ដែលតែងតែពាំនាំនៅកំទេចផ្កាថ្មជាច្រើនទៅជាមួយផងដែរ។ អ្វីដែលសល់ពីការរំលាយអារហាររបស់ត្រីប្រភេទនេះគឺក្លាយជាគ្រាប់ខ្សាច់ល្អិតដែលកើតចេញពីបំណែកផ្ការថ្មទាំងនោះ។ និយាយជារួមគឺខ្សាច់ទាំងនោះគឺជាលាមកត្រីប្រភេទនេះ។

ត្រីសេកដើរតួយ៉ាងសំខាន់ក្នុងការសំអាតផ្ការថ្ម និងបង្កើតខ្សាច់ធម្មជាតិនៅក្នុងបរិស្ថាន ដូចនេះសូមអ្នកទាំងអស់គ្នាជួយចែករំលែកអត្ថបទមួយនេះទៅដល់មនុស្សគ្រប់គ្នាដើម្បីជួយអភិរក្សត្រីប្រភេទនេះផង សូមកុំសំលាប់ រឺ បរិភោគពួកវាទៀតអី ព្រោះវាដើរតួរនាទីសំខាន់ណាស់នៅក្នុងសម្ព័ន្ធផែនដីយើង។

រៀបរាងឡើងដោយ៖ Reangsey & Phatra

from: https://tnaot.com/km/m/detail/article/9340595