Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កីឡាករ Leverkusen ម្នាក់បានបំបែកកំណត់ត្រាជាអ្នករកគ្រាប់បាល់បញ្ចូលទីក្មេងជាងគេ

កីឡាករ Florian Wirtz បានក្លាយជាអ្នករកគ្រាប់បាល់បញ្ចូលទីដែលមានវ័យក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្របខណ្ឌ Bundesliga ក្នុងជំនួបរវាង Bayer Leverkusen ជាមួយ Bayern Munich កាលពីថ្ងៃសៅរ៍។

Florian ជាខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់លេងនៅក្លិប Leverkusen ហើយបានរកគ្រាប់បញ្ចូលទី១គ្រាប់នៅអំឡុងពេលផ្លាស់ប្ដូរចូលលេងក្នុងវគ្គទី២ ជាមួយក្រុម Bayern ដោយបានបញ្ចប់ទៅក្នុងលទ្ធផលចាញ់២-៤ កាលពីយប់មិញ។ ការប្រកួតនេះ ជាការបង្ហាញខ្លួនលើកទី៤ របស់គេក្នុងរដូវកាលនេះ ហើយក៏បានក្លាយជាកីឡាករវ័យក្មេងជាងគេផងដែរ ដែលអាចរកគ្រាប់បាល់បញ្ចូលទីក្នុងក្របខណ្ឌកំពូលរបស់អាល្លឺម៉ង Bundesliga ពោលគឺ ត្រឹមវ័យតែ១៧ឆ្នាំ ៣៤ថ្ងៃប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ករណីនេះបានកើតមានឡើងម្តងរួចមកហើយ កាលពីឆ្នាំ២០០៥ នៅពេលដែលកីឡាករខ្សែបម្រើសញ្ជាតិតួកគី Nuri Sahin របស់ក្លិប Borussia Dortmund រកគ្រាប់បាល់បញ្ចូលទី១គ្រាប់ទល់នឹងក្រុម Nurnberg ក្នុងវ័យ១៧ឆ្នាំ ៨២ថ្ងៃ ប៉ុន្តែពេលនេះកំណត់ត្រារបស់គេត្រូវបានបំបែកដោយខ្សែប្រយុទ្ធ Florian នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។ បច្ចុប្បន្ន កីឡាករ Sahin កំពុងលេងនៅក្លិប Werder Bremen ក្នុងវ័យ៣១ឆ្នាំហើយ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9340364