Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Jurgen Klopp៖ យើងអាចហែរពាន Premier League នៅរដូវកាលក្រោយ!!

ក្លឹបហង្សក្រហម Liverpool កំពុងឈានទៅដល់ដំណាក់កាលចុងក្រោយនៃការលើកពាន Premier League ក្រោយFA ប្រកាសថ្ងៃដែលការប្រកួតត្រឡប់មកវិញនៅថ្ងៃ ១៧មិថុនានេះ។

ទោះជាយ៉ាងណា ដោយសារតែបញ្ហាCovid 19 Liverpool អាចនឹងលើកពាននៅក្នុងកីឡាដ្ឋានដែលមិនមានអ្នកគាំទ្រ។ បែបនេះក្តី គ្រូបង្វឹក Jurgen Klopp បានលើកដំណោះស្រាយមួយគឺយើងអាចលើកពាន និងហែរពាននៅទីក្រុងនារដូវកាលក្រោយ។

លោកនិយាយថា៖ “តើអ្នកណានឹងមកឃាត់យើង បើយើងហែរពានរបស់យើងនាកាលពាក់កណ្តាលរដូវកាលក្រោយ?ពួកយើងនៅតែមានពាន ពួកយើងនៅតែអាចហែរវា នឹងអបអរវាដដែល!! យើងនឹងជិះឡានក្រុងជុំវិញទីក្រុងនាពេលនោះ។”

from: https://tnaot.com/km/m/detail/article/9340200