
ខ្សែការពាររបស់ក្លឹបសេះបង្កង់ Juventusកីឡាករ Matthijs de Ligt បានបញ្ជាក់ប្រាប់ថា កីឡាករបាល់ទាត់ដែលល្អផ្តាច់គេនៅជំនាន់នេះ គឺ Cristiano Ronaldo។
De Ligt បន្តថា: “CR7គឺជាឧទាហរណ៏ដ៏ល្អមួយសម្រាប់កីឡាករក្មេងៗ។ ខ្ញុំតែងតែមើលគាត់លេង ហើយអភិវឌ្ឍខ្លួនអោយដូចគាត់។ ទោះជានៅកន្លែងហ្វឹកហាត់ក៏ CR7បង្ហាញពីភាពមុះមុតខ្លាំង ធ្វើអោយយើងឆ្ងល់ថា គាត់ពិតជាអាយុ 35 មែនរឺអត់។”
គួររម្លឹកផងដែរ CR7 បានមកលេងនៅ Juventus កាលពីឆ្នាំ២០១៨ ក្រោយឈ្នះ Champion League 4 ដងជាមួយ Real Madrid។ មកលេងអោយ Juventusរដូវកាលនេះ លោកស៊ុត ២៥គ្រាប់ក្នុងការបង្ហាញខ្លួន ៣២ដងអោយក្លឹប។