គ្រូបង្វឹកជម្រើសជាតិប៊ែលហ្សិក លោក Roberto Martinez បានបង្ហើបអោយដឹងថា កីឡាករជម្រើសជាតិរបស់ខ្លួនអាចនឹងចាកចេញពីក្រុម Man City ដោយសារតែក្លឹបនេះត្រូវបានពិន័យមិនអោយលេងនៅតំបន់អឺរ៉ុប។
លោកបន្តថា: “Kevin De Bruyne ជាកីឡាករដែលមានមហិច្ឆតា ហើយកីឡាករដែលមានមហិច្ឆតារមែងតែងតែចង់បានបរិស្ថានជុំវិញខ្លួនមានភាពប្រកួតប្រជែងខ្ពស់។Kevin ដឹងថាគេគួរតែធ្វើអ្វីនារដូវក្តៅខាងមុខនេះ។”
គួររម្លឹកផងដែរថា ក្លឹបមេឃខៀវ Manchester City អាចនឹងត្រូវបានជាប់បម្រាមពិន័យមិនអោយលេងក្នុងក្របខណ្ឌ័អឺរ៉ុបចំនួន២រដូវកាល ដោយសារល្មើសច្បាប់ហិរញ្ញវត្ថុរបស់UEFAតែការសម្រេចផ្លូវការចុងក្រោយមិនទាន់លេចលឺនៅឡើយទេ។