ផលប៉ះពាល់អវិជ្ជមាននៃការចាក់សោរប្រទេសបានធ្វើឱ្យសណ្ឋាគារជាច្រើននៅកោះសាមុយមានការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីរដ្ឋាភិបាលបានបញ្ជាឱ្យសណ្ឋាគារទាំងអស់បិទទ្វារចាប់ពីថ្ងៃទី៧ ខែមេសា ដើម្បីគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។
នៅពេលសណ្ឋាគារត្រូវបានបិទជាបណ្តោះអាសន្នម្ចាស់សណ្ឋាគារមិនមានប្រាក់ចំណូល ប៉ុន្តែពួកគេត្រូវបង់ប្រាក់ឈ្នួលនិងថ្លៃដើមផ្សេងៗ។ លោក Worasit Pongkampan ប្រធានសមាគមទេសចរណ៍កោះសាមុយបាននិយាយថាម្ចាស់សណ្ឋាគារក្នុងស្រុកប្រហែល ១០០អគារ បានប្រកាសថានឹងលក់សណ្ឋាគាររបស់ខ្លួនដោយសារតែមិនមានចំណូល ហើយធនាគារក៏មិនមានផ្តល់ប្រាក់កម្ចីដល់ពួកគេផងដែរ។ លោក Worasit បានមានប្រសាសន៍ថាលោកចង់ឲ្យរដ្ឋាភិបាលផ្តល់ប្រាក់កម្ចីខ្លះដើម្បីជាទន់ដល់ម្ចាស់សណ្ឋាគារទាំងនោះ។ ផលប៉ះពាល់មិនមែនកើតឡើងត្រឹមតែលើកោះសាមុយប៉ុណ្ណោះទេប៉ុន្តែក៏មានទូទាំងប្រទេសផងដែរ។
រដ្ឋាភិបាលថៃបានអនុម័តជាឯកច្ឆន្ទលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចចំនួន ៥៨ប៊ីលានដុល្លារអាមេរិកសម្រាប់ការខ្ចីរបស់ក្រុមម្ចាស់សណ្ឋាគារទាំងនោះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Samuitime