កាលពីម្សិលមិញកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តភូកេតបានចុះប្រតិបត្តិការដោយផ្ទាល់ដោយចាប់ខ្លួនបុរសម្នាក់មកពីខេត្ត Phetchaburi ពីបទរក្សាទុកថ្នាំមេតាហ្វេតាមីន (ya bah) ។
លោក Siripong បានមានប្រសាសន៍ថា ជនល្មើសលោក Jakka Tee Tonsuk អាយុ ២៨ឆ្នាំ ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល ២ និង ៤០នាទីរសៀលកាលពីម្សិលមិញ។ ការចាប់ខ្លួនត្រូវបានធ្វើឡើងនៅភូមិ Soi Pasak ៨ ក្នុងឃុំ tambon Cherng Thalay ។ តាមប្រភពបានឱ្យដឹងថា បន្ទាប់ពីជនល្មើសដើរលើផ្លូវនិងមានអាការចម្លែក ប៉ូលិសក៏បានឆែកឆេរជនល្មើសហើយបានរកឃើញថាគាត់មានថ្នាំមេតាហ្វេតាមីនចំនួន ៥ គ្រាប់។
រូបតំណាង
ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុក Cherng Thalay ដើម្បីសាកសួរនិងចោទប្រកាន់ពីបទរក្សាទុកនូវសារធាតុគ្រឿងញៀន។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Phuket News