សម្តេចតេជោស្នើអាជ្ញាធរមានសមត្ថកិច្ចការពារសន្តិសុខជូនភ្ញៀវទេសចរឲ្យបានល្អថ្ងៃឈប់សម្រាកនេះ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើអាជ្ញាធរមានសមត្ថកិច្ចរក្សាសន្តិសុខជូនបងប្អូនភ្ញៀវទេសចរសម្រាកថ្ងៃឈប់សម្រាកនេះ ។
សម្តេចតេជោបានសរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះថា រីករាយថ្ងៃឈប់សម្រាក ១៧- ២១! សូមថែរក្សាសុវត្ថិភាពសុខភាព ចៀសវាងការឆ្លងជំងឺកូវីដ១៩ ។ សម្តេចតេជោ ក៏សូមឲ្យមានសម្អាតរថយន្តជាប្រចាំ ពាក់ម៉ាស់ជាប់ជានិច្ច លាងដៃឱ្យបានញឹកញាប់ រក្សាគំម្លាតសុវត្ថិភាព ចៀសវាងធ្វើដំណើរជាមួយអ្នកមានអាការៈក្តៅខ្លួន និងផ្លូវដង្ហើម…។ល។ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
សម្តេចបន្តថា ក្រៅពីសុវត្ថិភាពសុខភាព សូមបងប្អូនបើកបរមានការប្រុងប្រយ័ត្ន យោគយល់អោយគ្នាទៅវិញទៅមក ហើយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចៀសវាងកុំអោយមានការសោកស្តាយនៅក្នុងថ្ងៃឈប់សម្រាក ។
សូមអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អោយបានល្អនៅក្នុងថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី ១៧ ដល់ ២១ សីហា ២០២០ នេះ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព