Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើនិយាយពីរឿងទុកចិត្តមនុស្ស

កុំងប់នឹងពាក្យល្អ និងរឿងល្អគេពេក។ មនុស្សអាចប្រើប្រាស់គ្នាទៅវិញទៅមកបាន តែកុំល្ងង់ដល់ប្រើរហូតបានចិត្ត ប្រើគេដើម្បីជាប្រយោជន៍តែម្ខាង ព្រោះវាមិនគង់វង្ស។ 

យូរៗធ្វើរឿងតិចតួចអោយគ្នា គ្រាន់ជាថ្នាំបន្ទន់ចិត្តទៅមក ចៀសវាងការប្រេះឆា។ ពេលគេអស់ប្រយោជន៍អោយប្រើកាលណា ក៏កុំល្ងង់ទៅបោះបង់គេ ត្រូវរក្សាគេទុក តែក៏បន្តរកប្រយោជន៍ផ្សេងទៀត។ ហើយអ្នកផងនឹងយល់ថា យើងជាមនុស្សមានគុណធម៌ សច្ចៈធម៌ពិតមែន។

(រូបតំណាង)

ធ្វើអ្វី ត្រូវធ្វើអោយអស់ពីចិត្ត តែចាំថា កុំបង្ហាញការពិតអោយអស់ដោយស្មោះត្រង់ពេក ត្រូវលាក់ទុកខ្លះ បង្ហាញចេញខ្លះ ទើបមិនបង្កមហន្តរាយដល់ខ្លួននៅថ្ងៃក្រោយ និងមិនជួបរឿងស្តាយក្រោយ រងគ្រោះព្រោះទំនាក់ទំនង។

(រូបតំណាង)

មនុស្សណាក៏ចេះអាក្រក់ដែរ តែគេមានភាពអាក្រក់ជាវិជ្ជាជីវៈក្នុងក្រមសីលធម៌របស់គេរៀងៗខ្លួន។ អាក្រក់តបនឹងទង្វើអាក្រក់ អាក្រក់ព្រោះមិនទទួលយកអ្វីមួយ និងអាក្រក់របៀបជាទម្លាប់ពិបាកកែ។ ប៉ុន្តែយើងមិនអាចដាក់ចំណាត់ថ្នាក់អោយអ្នកណាថាជាមនុស្សប្រភេទល្អ ឬអាក្រក់បានទេ ព្រោះគ្មាននរណាម្នាក់បង្ហាញភាពអាក្រក់របស់ខ្លួនគ្រប់ទីកន្លែងនោះឡើយ។ 

មនុស្សអាក្រក់ក៏នៅមានសេចក្តីស្រលាញ៉ដ៏ស្មោះស័គ្គ្រមួយដូចគ្នានឹងមនុស្សដែលចូលចិត្តហៅខ្លួនឯងថាល្អដែរ។ ជារួមទៅ គឺអាក្រក់តាមការចង់បានរៀងៗខ្លួន គេមានចំណុចអាក្រក់របស់គេ អ្នកក៏មានចំណុចអាក្រក់របស់អ្នកដូចគ្នា៕

from: https://tnaot.com/km/m/detail/article/9335262