Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តារា TikTok សុខា ទទួលបានការកែសម្ផស្សឥតគិតថ្លៃ និងម៉ូតូ Scoopy ឲ្យមួយគ្រឿង ពីហាងកែសម្ផស្សមួយកន្លែង

ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយ តារា Tik Tok សុខា បានលេចមុខសម្ដែងរឿងជាលើកដំបូង ដែលជាស្នាដៃផលិតដោយក្រុមហ៊ុន U-Well។ ទន្ទឹមនឹងមានភាពល្បីល្បាញរហូតដល់មានអ្នកស្គាល់ច្រើន តារា Tik Tok សុខា ក៏រងនូវពាក្យរិះគន់ ម៉ាក់ងាយមិនតិចនោះទេពីសំណាក់មនុស្សមួយចំនួនមកលើរូបនាង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ យោងតាមរូបថតប៉ុន្មានសន្លឹក ដែលលោកអ៊ឹម ជីវ៉ាបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមានការអាណិតអាសូរពីម្ចាស់មជ្ឈមណ្ឌលកែសម្ផស្សម្លិះ តារា Tik Tok សុខា បានទទួលម៉ូតូម៉ាក Scoopy យ៉ាងថ្មីស្រឡាងមួយគ្រឿង ព្រមទាំងសេវាកម្មកែសម្ផស្ស ដោយឥតគិតថ្លៃផងដែរ។

ក្រោយទទួលបានការកែសម្ផស្សរួចមក សម្រស់របស់សុខាមើលទៅប្រែប្លែក នឹងមានភាពស្រស់ស្អាតជាងមុន ជាពិសេសច្រមុះរបស់នាងរាងស្រួចស្អាតតែម្ដង។ គួរឲ្យដឹងផងដែរថា ក្រោយទទួលបានភាពល្បីល្បាញមក សុខា ត្រូវបានក្រុមហ៊ុនជាច្រើនហៅទៅថតសម្តែង ដូចជា ក្រុមហ៊ុន U Well , ដីឡូត៏កំពតឋានសួត៌ ជាដើមផងដែរ៕

from: https://tnaot.com/km/m/detail/article/9334977