Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្មវិធីតន្រ្តី Show! Music Core នឹងមិនធ្វើការចាក់ផ្សាយនៅយប់នេះ

កម្មវិធីតន្រ្តី Show! Music Core របស់ប្រទេសកូរ៉េ នឹងមិនធ្វើការចាក់ផ្សាយនៅយប់នេះទេ និងត្រូវលើកទៅសប្តាហ៍ក្រោយវិញ ។

នៅថ្ងៃទី០៦ ខែមិថុនានេះ ស្ថានីយទូរទស្សន៍ MBC បានប្រកាសថា កម្មវិធីតន្រ្តី Show! Music Core នឹងត្រូវបានលុបចោលនៅយប់នេះ ដោយជំនួសក្នុងការចាក់ផ្សាយកម្មវិធីកីឡាបាល់ទាត់ MBC Sports 2020 KBO League វិញ ។

គួរបញ្ជាក់ដែរថា កញ្ញា Mina សមាជិកក្រុម Gugudan បានលាឈប់ជាពិធីការនីក្នុងកម្មវិធីនេះ និងជំនួសដោយកញ្ញា Kim Min Joo សមាជិកក្រុម IZ*ONE ត្រូវបានតែងតាំងជាពិធីការនីថ្មីជាមួយលោក Chani សមាជិក្រុម Stray Kids និងលោក Hyunjin សមាជិកក្រុម SF9 ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9334905