ខ្សែបម្រើចំណូលថ្មី Bruno Fernades ដែលកំពុងឡើងជើងខ្លាំងនៅក្លឹបបិសាចក្រហមManchester United ត្រូវបានកាមេរ៉ាចាប់បានពីជម្លោះក្តៅគគុកជាមួយនឹងមិត្តរួមក្រុមជាខ្សែការពារVictor Lindelof ក្រោយ Sevillaស៊ុតគ្រាប់ទី២របស់ខ្លួននៅនាទីទី ៧៨។
ក្រោយការប្រកួត Bruno បានបកស្រាយពីការប៉ះទង្គិចនោះថា ជារឿងធម្មតាៗក្នុងការប្រកួតបាល់ទាត់។ Bruno បានបកស្រាយថា៖ “វាជារឿងធម្មតាទេពេលដែលយើងត្រូវបានក្លឹបគេផ្សេងស៊ុតចូល។ វាមិនមែនជារឿងរវាងខ្ញុំ និង Victor ទេ។ វាជារឿងធម្មតា និងជាផ្នែកមួយនៃការប្រកួតបាល់ទាត់។វានឹងកើតឡើងច្រើនទៀតក្នុងបាល់ទាត់។”
គួរបញ្ជាក់ផងដែរថា ក្លឹបរបស់លោក Oleបានទទួលរងបរាជ័យក្រោមថ្វីជើងក្លឹប Sevilla២ទល់នឹង១ និងបានធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តEuropa League។ នេះជាលើកទី១ ក្នុងពេល ៣១ឆ្នាំដែលក្លឹបបិសាចក្រហមមិនអាចលើកពានធំណាមួយ ៣រដូវកាលជាប់គ្នា។
ប្រភព៖ Goal.com