Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រើ​វិធី​ផ្លាស់​ប្តូរ​ផ្នត់គំនិត​នេះ ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​អាជីព​នៅ​ថ្ងៃ​អនាគត​របស់​អ្នក

ការ​ដែល​អ្នក​គិត​ពី​ការ​បរាជ័យ​ក្នុង​ជីវិត​របស់​អ្នកមាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ពង្រឹង​ភាពរឹងមាំ​របស់​អ្នក​ដើម្បី​ឲ្យ​អ្នក​អាច​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​កាន់តែ​ច្រើន​ក្នុង​អាជីព និង​ការងារ​។ លើស​ពី​នេះ​ទៅ​ទៀត ផ្នត់គំនិត​របស់​មនុស្ស​កាន់តែ​មាន​សារៈ​សំខាន់​ទៅ​ទៀត​ក្នុង​ពេល​ដែល​ប្រទេស និង​ពិភពលោក​ទាំងមូល​កំពុង​ប្រឈម​មុខ​នឹង​ភាព​មិន​ប្រាកដប្រជា​ដូច​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ជាដើម​។

វា​ងាយស្រួល​ណាស់​ក្នុង​ការ​ចាប់ផ្តើម​ការ​ស្តីបន្ទោស​ខ្លួនឯង​ព្រោះតែ​ការ​បរាជ័យ​ដែល​កើត​មាន​ឡើង​ភាគច្រើន​មក​ពី​កត្តា​ដែល​អ្នក​មិន​អាច​គ្រប់គ្រង​បាន​។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​សួរ​ខ្លួនឯង​គឺ «​តើ​ខ្ញុំ​បាន​សម្រេចចិត្ត​ត្រឹមត្រូវ​ទេ​ពេល​ដែល​កំពុង​មានសំណាង​មិនល្អ​នេះ? តើ​ខ្ញុំ​កំពុង​តែ​ពង្រឹង​នូវ​ជំនាញ​ដែល​ខ្ញុំ​ត្រូវការ​ដើម្បី​កាន់តែ​ជោគជ័យ​ក្នុង​អាជីព​ខ្ញុំ​ទេ? តើ​ខ្ញុំ​កំពុង​តែ​រក​មើល​ឱកាស​ក្នុង​ពេល​ដែល​មាន​វិបត្តិ​ទេ?​» សំណួរ​ទាំងនេះ​នឹង​ផ្លាស់​ប្តូរ​ផ្នត់គំនិត​របស់​អ្នក និង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល​ជាង​មុន​ផង​ដែរ​។ ការ​មាន​ផ្នត់គំនិត​វិជ្ជមាន​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ទទួលយក​នូវ​ឱកាស​ថ្មី​ៗ​ខណៈ​ដែល​អ្នក​ដទៃ​មើលឃើញ​តែ​ឧបសគ្គ ហើយ​អារម្មណ៍ល្អ​នឹង​ជួយ​ជំរុញ​ទឹកចិត្ត​មនុស្ស​ជុំវិញ​ខ្លួន និង​ទាក់ទាញ​មនុស្ស​កាន់តែ​ច្រើន​ឲ្យ​ចូល​មក​កាន់​ជីវិត​របស់​អ្នក​ដែល​អាច​ជួយ​គាំទ្រ​អ្នក​ជាដើម​។

អ្នក​ស្រាវជ្រាវ​បាន​ចំណាយពេល​ជា​ច្រើន​ដើម្បី​សិក្សា​ពី​ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​របស់​មនុស្ស​ដោយ​ផ្លាស់​ប្តូរ​អត្ថន័យ​នៃ​ស្ថាន​ការ​មួយ​ដែល​មនុស្ស​ជួប​ប្រទះ​។ ការ​សិក្សា​មួយ​របស់​សាកលវិទ្យាល័យ Columbia បាន​ប្រទះ​ឃើញ​ថា ផ្នែក​មួយ​នៃ​ខួរក្បាល​ដែល​បង្កើត​នូវ​អារម្មណ៍​ភ័យ​ខ្លាច និង​ព្រួយបារម្ភ​មាន​សកម្មភាព​តិច​ជាង​មុន​ពេល​ដែល​មនុស្ស​ព្យាយាម​ផ្លាស់​ប្តូរ​ទស្សនៈ​អវិជ្ជមាន​ដែល​ពួក​គេ​មាន​លើ​ស្ថាន​ការ​ណាមួយ​ឲ្យ​ទៅ​ជា​ទស្សនៈ​វិជ្ជមាន​វិញ​។

មនុស្ស​ដែល​ជោគជ័យ​ក្នុង​គ្រប់​វិស័យ​ចូល​ចិត្ត​ប្រើ​ពាក្យ​វិជ្ជមាន​ដើម្បី​បកស្រាយ​ពី​លទ្ធផល​ណាមួយ​ដែល​ពួក​គេ​ទទួល​បាន​។ ឧទាហរណ៍​ដូច​ជា​ការ​គិត​ថា​ការ​បរាជ័យ​គ្រាន់តែ​ជា​មេរៀន​ដែល​នឹង​ជួយ​ឲ្យ​អ្នកមាន​ឱកាស​ជោគជ័យ​កាន់តែ​ខ្ពស់​នៅ​ថ្ងៃ​មុខជា​ដើម​។ លោក​វី​លៀម ចេ​ម​ស៏ (William James) ដែល​ជា​ទស្សនៈវិទូ​និង​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​ធ្លាប់​បាន​និយាយ​ថា «របកគំហើញ​ធំ​បំផុត​ក្នុង​ជំនាន់​របស់ខ្ញុំ​គឺ​មនុស្សលោក​អាច​ផ្លាស់​ប្តូរជីវិត​របស់​ពួក​គេ​បាន​ដោយ​ផ្លាស់​ប្តូរ​អាកប្បកិរិយា​របស់​ខ្លួន​»៕​ (យោងតាមប្រភពពី www.businessinsider.com) ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9596204