ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានខាងក្លឹប Barcelona ប្រកាសជាផ្លូវការនៅក្នុងថ្ងៃនេះថា កីឡាកររូបនេះកំពុងតែមានបញ្ហាត្រង់ ជង្គង់ខាងស្ដាំ។ ក្លឹបខាងលើថែមទាំងបានបញ្ជាក់ផងដែរថា Messi នឹងទទួលនូវការហ្វឹកហាត់តែម្នាក់ឯង និងលំហាត់ប្រាណណា ដែលមិនប៉ះពាល់ទៅមុខរបួសរបស់គេ។ យ៉ាងណាមិញ ខ្សែប្រយុទ្ធរូបនេះ ត្រូវបានគេសន្និដ្ឋាន នឹងអាចត្រលប់មកហ្វឹកហាត់ជាក្រុមវិញ នៅប៉ុន្មានថ្ងៃដ៏ខ្លីខាងមុខនេះ។
មិនតែប៉ុណ្ណោះខាងក្លឹបនេះ ក៏អះអាងថា ខ្សែប្រយុទ្ធរូបនេះនឹងអាចជាសះស្បើយទាន់ មុនពេលដែលការប្រកួតចាប់ផ្ដើមនៅក្នុងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ខាងមុខ។ គួរបញ្ជាក់ផងដែរថា ក្លឹប Barcelona ទើបតែត្រលប់មកហ្វឹកហាត់នៅក្នុងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ នេះបន្ទាប់សម្រាកអស់រយៈពេលជាង ៣ខែដោយសារជំងឺកូវីដ-១៩៕