ការច្នៃប្រឌិតគឺមានមិនចេះចប់មិនហើយឡើយ ដរាបណាយើងគិតដរាបនោះមានអ្វីថ្មីមួយត្រូវបានបង្កើតឡើង។
ដូចខាងក្រោមនេះជាការស្នាដៃច្នៃប្រឌិតដ៏ល្អៗដែលបានច្នៃចេញពីរបស់ដែលគេប្រើប្រាស់លែងកើតទៅជារបស់ដែលគួរឲ្យចង់ប្រើនិងទុកដាក់។
ដោយសារតែខោទាំងពីរនេះមានទំហំតូចជាងខ្លួន ស្ត្រីម្នាក់បានកាត់ច្នៃវាបញ្ចូលគ្នាទៅជាខោមានម៉ូដដ៏ស្រស់ស្អាតមួយ និងពាក់បានយ៉ាងឡូយថែមទៀត។
ខោចាស់ម៉ូដធម្មតាដែលឈប់ស្លៀកត្រូវបានស្ត្រីជាម្ចាស់កាត់វាដេរ រហូតច្នៃបានជាអាវមានម៉ូដស្អាតសិចស៊ីគួរឲ្យចង់ពាក់មួយ។
ឈុតមានម៉ូដសុភាពៗត្រូវបានស្ត្រីជាម្ចាស់ច្នៃតែបន្តិចកើតជាឈុតដ៏សិចស៊ីទាក់ទាញមួយ ឃើញហើយអត់នឹងសរសើរមិនបាន។
ស្ត្រីម្នាក់បានប្រែក្រឡាអាវយឺតដ៏សញ្ញមនេះទៅជាសំពត់មីនីមួយយ៉ាងស្អាត។
ថាមិនអស្ចារ្យមួយម៉ាត់ទៅស្នាដៃមួយនេះ! ម្ចាស់សំពត់ពិតជាពូកែមែន ច្នៃពីសំពត់ធម្មតាទៅជាមួតដ៏ស្រស់ឆើតឆាយមួយ។
កាត់ដេរតែបន្តិច អាវប្រែងទៅជាឈុតសម្រាប់កូនក្មេងតូចបានជាស្រេច។
ម្ដាយម្នាក់បានកាត់អាវប្ដីធ្វើជារ៉ូបឲ្យកូនស្រីតូចរបស់ខ្លួន ឃើញរូបហើយតើអ្នកគិតថាវាស្អាតដែរទេ?
ប្រែសម្រួល៖ រីតា