Alice Robinson មកពីប្រទេសអង់គ្លេស បានសាកល្បងតិកនិកហាត់ពន្លូតកម្ពស់ជាច្រើនដើម្បីបានលូតកម្ពស់ រហូតសុបិនបានក្លាយជាការពិតដោយនាងបានលូត ១.៤ សង់ទីម៉ែត្រខ្ពស់ជាងមុនក្នុងរយៈពេល ១អាទិត្យ។
ខាងក្រោមនេះជាតិកនិកដែលនាងបានសាកល្បង៖
១. ពត់ខ្លួន
អំឡុងពេលកំពុងតែពត់ខ្លួន សូមព្យាយាមដាក់ជើងឲ្យត្រង់ខណៈម្រាមដៃប៉ះចុងម្រាមជើងរបស់អ្នក។
បន្ទាប់ចាប់ផ្ដើមពត់ខ្លួនចូលយឺតៗបន្តិចម្ដងៗរហូតសឹងតែក្បាលប៉ះនឹងស្មងជើង។
២. លោត
អ្នកអាចលោតអន្ទាក់ ឬលេងបាល់បោះ ឬក៏លោតចុះឡើងនៅនឹងមួយកន្លែង។
ការហាត់តិកនិកមួយនេះនឹងជួយពង្រឹងឆ្អឹងនិងសាច់ដុំ ហើយអំឡុងពេលនោះវាក៏ធ្វើឲ្យអ្នកខ្ពស់ជាងមុនបន្តិចផងដែរ។
៣. ធ្វើចលនាត្រកៀក
ក្បាច់ងាយៗដ៏ធម្មតាមួយនេះនឹងជួយព្រឹងដល់ផ្នែកខ្នងអំឡុងពេលអ្នកកំពុងធ្វើចលានត្រកៀកលើឡើងចុះក្រោម។
៤. ហែលទឹក
ការទឹកគឺមធ្យោបាយចំណាត់ថ្នាក់លេខ១ក្នុងឲ្យជួយពន្លូតកម្ពាស់។
ប្រែសម្រួល៖ រីតា