Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តោះថ្ងៃនេះយើងមកដឹងអំពីរបៀបបណ្តុះផ្សិតចំបើង

វត្ថុធាតុដើម៖ ជីរអាចម៍គោ ឬ ជីរពោះត្រី ចំបើងចិញ្ច្រាំ ទឹក ម្សៅពោត ដីខ្មៅ (ដីខ្មៅនៅកន្លែងចងគោ ដីគុម្ពចេក ដីល្បប់ភក់បាតបឹង ជាដើម)

 * របៀបដាំ៖

១-យកពោះត្រីឬ អាចម៍គោ ទៅបុកលាយដីខ្មៅ ហើយហាលអោយស្ងួត រួចបុកអោយរសោះៗ ទុកចោលប្រហែល ១០ថ្ងៃ។

២-យកចំបើងចាស់ៗ ចិញ្ច្រាំខ្លីៗ ហើយ ជ្រលក់ទឹកក្តៅឧណ្ហៗ អោយសើមជោគ រួចយកទៅ គរធ្វើជារងដំណាំ។ ក្រាលប្រហែលកម្រាស់ប្រហែលពីរតឹក។

 

៣- យកដីជីរពោះត្រី ឬ ដីជីរអាចម៍គោ ទៅរោយបន្ថើរៗ ពីលើ។

៤- យកម្សៅពោត corn flour ទៅរោយពីលើ ស្តើងៗ មួយជាន់ទៀត។

៥- យកចំបើងចិញ្ច្រាំខ្លីៗ ជ្រលក់ទឹកក្តៅឧណ្ហៗ អោយសើម រួចយកទៅក្រាលពីលើ កម្រាស់ប្រហែល១តឹក។

៦- យកដីជីរពោះត្រី ឬ ដីជីរអាចម៍គោ ទៅរោយបន្ថើរៗ ពីលើ។

៧- យកម្សៅពោត corn flour ទៅរោយពីលើ ស្តើងៗ មួយជាន់ទៀត។

៨- យកចំបើងចិញ្ច្រាំខ្លីៗ ជ្រលក់ទឹកក្តៅឧណ្ហៗ អោយសើម រួចយកទៅក្រាលពីលើ កម្រាស់ប្រហែល២តឹក។

 ៩- យកផ្ទាំងសំពត់ប្លាស្ទិក គ្របពីលើ ហើយសង្កត់អោយហប់ កុំអោយរបើកតាមខ្យល់។

១០- មួយអាទិត្យម្តង បើកផ្ទាំងសំពត់ចេញ ប្រស់ទឹកអោយសើមចំបើងផ្អួរៗតិចៗ ហើយគ្របទុកវិញ តែកុំប្រស់ទឹកច្រើនហួសប្រមាណ នឹងនាំអោយផ្សិតរលួយកូន ខានដុះចេញមក។

១១- ក្នុងរយៈពេលពីរអាទិត្យ ផ្សិតនឹងចាប់ផ្តើមដុះចេញកូនតម្រៀបគ្នា។ បើសិនជាមានផ្សិតធំល្មម អាចបេះបាន សូមបេះចេញ ដើម្បីទុកកន្លែង អោយផ្សិតដុះថែមទៀត នៅថ្ងៃបន្តបន្ទាប់មក។

១២- ចំពោះអ្នកសំបូរដើមទុន គេអាចធ្វើបន្ទប់ ប្រក់ប្លាស្ទិក ហើយមានរានឬស្សី ដាក់ចំបើង ដើម្បីបណ្តុះកូនផ្សិត។ ធ្វើបែបនេះ នឹងធ្វើអោយងាយស្រួល ពេលបេះផល។ នៅពេលដើរចេញចូល ប្រស់ចំបើង សូមបើកជញ្ជាំងនិងទ្វារ អោយធំ ដើម្បីទាញយក អុកស៊ីសែន។ បើមិនដូច្នេះទេ គេអាចពុលខ្យល់ហប់ សន្លប់បាត់ស្មារតីបាន នៅពេលគេចូលប្រស់ទឹក ឬ ចូលបេះផ្សិត។

១៣- រយៈកាលបេះផល គឺរវាងចុងអាទិត្យទីពីរ រហូតដល់ពេញអាទិត្យទី៤។

១៤- ចូលអាទិត្យទី៥ ឬ ទី៦ ផ្សិតនឹងថមថយកំសួល លែងដុះ។ ដូច្នេះ គេអាចរើរង យកចំបើងជ្រលក់ទឹក ប្រស់ជីរនិងម្សៅពោត សាជាថ្មី។

១៥- ផ្សិតចំបើងអោយផលល្អ នៅពេលអាកាសធាតុក្តៅហើយហប់។

១៦- បើមិនចង់ប្រើអាចម៍គោ ឬ ពោះត្រី អាចប្រើមេដំបែស្រា ក៏បាន គ្រាន់តែលទ្ធផល ស្ទើរចំនួនជាង។

១៧- ផ្សិតចំបើង ផ្តល់វិតាមីន B ធ្វើអោយដុះឈាមក្រហម មានកម្លាំង វីតាមីន D សម្រាប់ជួយបណ្តុះឆ្អឹង ព្រមទាំង ជីវជាតិសំខាន់ៗផ្សេងៗទៀត សម្រាប់ជួយអោយរាងកាយ មនុស្ស ទទួលនូវ សុខភាពរឹងប៉ឺង។

 ប្រភពអត្ថបទ៖ កែវ ច័ន្ទបូរណ៍

from: https://tnaot.com/km/m/detail/article/9594041