សម្តេចតេជោ ៖ ពលរដ្ឋខ្មែរមួយចំនួនតូចនៅក្រៅប្រទេសជេររាជរដ្ឋាភិបាលទាំងមិនដឹងខ្លួនកំពុងបង់ប្រាក់ឱ្យគេ
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ពលរដ្ឋខ្មែរ មួយចំនួនតូចមានសញ្ជាតិបរទេសតែងតែជេរមករាជរដ្ឋាភិបាលដែលអនុញ្ញាតឲ្យវិស័យឯកជនវិនិយោគសាងសង់អ្វីមួយទាំងពួកគេមិនដឹងខ្លួនបានកំពុងតែបង់ពន្ធឲ្យរដ្ឋាភិបាលដែលខ្លួនគេកំពុងរស់នៅ សូម្បីតែធ្វើដំណើរទៅណា មកណាក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងក្នុងខណៈអញ្ជើញក្នុងពិធីសម្ពោធសួនទឹក ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ នេះថា នៅលើកពិភពលោកមិនមែនថា កម្ពុជាបានទទួលផលពីរាល់ថ្ងៃតែម្តងពីការវិយោគរបស់ឯកជន ប៉ុន្តែរដ្ឋាភិបាលបានប្រមូលទិញមកវិញ ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់។
សម្តេចបន្តថា នៅពេលទិញហើយ រាជរដ្ឋាភិបាលធ្វើការថែទាំដើម្បីឲ្យពលរដ្ឋប្រើប្រាស់ ។ សម្តេចតេជោបានបញ្ជាក់ថា៖«នៅពេលយើងមិនទាន់មានលុយយើងឲ្យត្រូវឲ្យវិស័យឯកជនសាងសង់ ហើយនៅពេលយើងមានលុយយើងទិញពីវិស័យឯកជនវិញ។ ហើយមានបងប្អូន យើង មួយចំនួនតូចជាជនជាតិខ្មែរហើយមានសញ្ជាតិបរទេសនៅក្រៅប្រទេសតែងតែជេររាជរដ្ឋាភិបាល ទាំងមិនដឹងថាខ្លួនបង់ប្រាក់ជូនរដ្ឋាភិបាលគេ សូម្បីតែធ្វើដំណើរប៉ុន្មានគីឡូ ឈប់បង់ប្រាក់ឲ្យគេ តែមិនជេរនោះទេ បែរមកជេររដ្ឋាភិបាលកម្ពុជាវិញ»។
ទាក់ទិននឹងសួនទឹក ហ្គាឌិនស៊ីធី វិញសម្តេចតេជោ ក៏បានកោចសរសើចំពោះការ សាង សងរបស់លោក ឧញ្ញា លី យ៉ុងផាត់ ដែលបានចំណាយថវិការ សាងសង់កន្លែង កម្សាន្តជា ច្រើនកន្លែងដួចជាសួនសត្វ សូនទឹកនេះ និងកន្លែងផ្សេងទៀត៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព