Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្ទុះគ្រាប់បែកនៅតាមផ្លូវ​ស្លាប់យ៉ាងតិច​១៥នាក់នៅអាហ្វហ្គានីស្ថាន

យ៉ាងហោចណាស់ក៏មានមនុស្ស ១៥នាក់ស្លាប់ ក្នុងនោះមានសន្តិសុខ​១១នាក់ ​ក្រោយពេលគ្រាប់បែកបង្កៃនៅតាមផ្លូវ ក្នុងខេត្ត Badakhshan ភាគខាងជើង អាហ្វហ្គានីស្ថាន នៅថ្ងៃទី​៦ខែមិថុនា ​។

មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ករណីផ្ទុះខាងលើកើតឡើង ក្នុងពេលដែល រថយន្តប៉ូលិស​ ដឹកក្រុមសន្តិសុខ ឆ្លងកាត់តំបន់ Khash ក៏ត្រូវគ្រាប់បែកផ្ទុះតែម្តងបណ្តាលឲ្យមនុស្សនៅលើរថយន្ត​១៥នាក់ស្លាប់។

 ក្រុមតាលីបង់​បានបង្កៃគ្រាប់បែក នៅតាមផ្លូវ​និងនៅតាមទីក្រុង នានាបានសម្លាប់មនុស្សជាច្រើន ​ក្នុងនោះមានពលរដ្ឋស្លូតត្រង់។ ប៉ុន្តែនៅពេលនេះក្រុមតាលីបង់ មិនទាន់ប្រតិកម្មឬសេចក្តីប្រកាស់ទទួលស្គាល់ ថាជាសកម្មភាពរបស់ខ្លួននោះឡើយ។

អំពើហិង្សា កើនឡើង ចាប់តាំងពី ក្រុមតាលីបង់ ​និងអាមេរិក ចុះកិច្ចព្រមព្រៀង នៅទីក្រុង​កាតារ ជាការបើកផ្លូវឲ្យអាមេរិក​ដកទាហានចេញពីអាហ្វហ្គានីស្ថាន។ តាមកិច្ចព្រមព្រៀង អាមេរិក និងកម្លាំងទាហាននៅក្រៅប្រទេសបានសន្យា ដកទាហាន​ចេញពីអាហ្វហ្គានីស្ថាន​មុនខែ កក្កដា ឆ្នាំ​២០២១ បញ្ចប់សង្គ្រាមអូសបន្លាយយូបំផុត​ក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក​។ ផ្ទុយទៅវិញក្រុមតាលីបង់ និងធានាដល់សន្តិសុខនៅក្នុងប្រទេស​អាហ្វហ្គានីស្ថាន​។

ក្រោយពិធីបុណ្យ Eid al-Fitr បានបញ្ចប់ ក្រុមតាលីបង់ បានប្រកាសបទឈប់បាញ់ រយៈពេល ៣ថ្ងៃ ប៉ុន្តែក្រោយបទឈប់បាញ់ផុតកំណត់ ក្រុមតាលីបង់បានបង្កើនការវាយប្រហារជាថ្មី​ ។ កាលពីថ្ងៃទី​២៩ខែឧសភា ក្រុមតាលីបង់ក៏បានវាយប្រហារ ទីតាំងត្រួតពិនិត្យរបស់កម្លាំងសន្តិសុខ អាហ្វហ្គានីស្ថាន​ បណ្តាលឲ្យមនុស្ស​១៤នាក់ស្លាប់ ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9334711