Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មហាសេដ្ឋី​ដែល​មិន​ប្រឡង​ធ្លាក់ឬ​សម្រេចចិត្ត​មិន​បន្ត​ការ​សិក្សា

លទ្ធផល​សិក្សា​សម្រាប់​សិស្សានុសិស្ស​មាន​សារៈសំខាន់​ណាស់​ព្រោះ​វាចារ​ជា​ឯកសារ​ដែល​នឹង​ត្រូវ​បាន​ប្រើ​អស់​មួយ​ជីវិត​។ ប៉ុន្តែ​ជាក់ស្តែង លទ្ធផល​សិក្សា​របស់​មនុស្ស​ម្នាក់​ៗ​មិន​អាច​ធានា​ដល់​អនាគត​របស់​ពួក​គេ​ទាំងស្រុង​ទេ​។ ផ្ទុយ​មក​វិញ យើង​អាច​មើលឃើញ​ក្នុង​សង្គម​ជុំវិញ​ពិភពលោក​ថា មាន​មហាសេដ្ឋី​ជា​ច្រើន​ដែល​បាន​កសាង​ទ្រព្យសម្បត្តិ​បាន​ស្តុកស្តម្ភ​ដោយ​មិន​បាន​សម្រេច​បានការ​សិក្សា​ខ្ពស់​ផង​។

ខាងក្រោម​គឺជា​មហាសេដ្ឋី​មួយ​ចំនួន​ដែល​បាន​សម្រេច​នូវ​ភាព​ជោគជ័យ​នេះ​បន្ទាប់​ពី​បាន​ប្រឡង​ធ្លាក់ ឬ​សម្រេចចិត្ត​មិន​បន្ត​ការ​សិក្សា​ពេល​ដែល​នៅ​វ័យក្មេង​៖

១. អ្នកស្រី ឃិ​ន​ហ្វៃ (Zhou Qunfei)

មហាសេដ្ឋី​ស្រី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​នេះ​មិន​បាន​ប្រឡង​ធ្លាក់​ទេ ប៉ុន្តែ​អ្នកស្រី​ធ្លាប់​មក​ពី​គ្រួសារ​ក្រីក្រ​តាំងពី​នៅ​វ័យក្មេង​។ ព្រោះតែ​ជីវភាព​គ្រួសារ អ្នកស្រី​មិន​មាន​សមត្ថភាព​ក្នុង​ការ​បន្ត​ការ​សិក្សា​ឡើយ​ដែល​បាន​ធ្វើ​ឲ្យ​អ្នកស្រី​សម្រេចចិត្ត​មិន​បន្ត​ការ​សិក្សា​នៅ​អាយុ​១៦​ឆ្នាំ​។

បន្ទាប់​ពី​បាន​ចូល​រៀន​វគ្គ​ក្រៅ​ម៉ោង​មួយ​ចំនួន​នៅ​សាកលវិទ្យាល័យ Shenzhen University ក្នុង​ប្រទេស​ចិន អ្នកស្រី​បាន​ក្លាយជា​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​ដែល​បាន​បង្កើត​ក្រុមហ៊ុន Lens Technology ដែល​ផលិត​ស្គ្រី​ន Touchscreen​។ បច្ចុប្បន្ន អ្នកស្រី​ជា​ស្ត្រី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​១៣.៣​ប៊ី​លាន​ដុល្លារ​។

២. លោក​រី​ឆាត ប្រេ​ន​សាន់ (Richard Branson)

ពេល​ដែល​លោក​ប្រេ​ន​សាន់​សម្រេចចិត្ត​មិន​បន្ត​ការ​សិក្សា​ដោយ​មិន​មាន​សញ្ញាប័ត្រ​បញ្ជាក់​ការ​សិក្សា​ជាប់​ខ្លួន គ្រូបង្រៀន​ម្នាក់​របស់​លោក​បាន​ប្រាប់​លោក​ថា​អនាគត​ទៅ​លោក​អាច​នឹង​ជាប់​ពន្ធនាគារ ឬ​ក្លាយជា​មហាសេដ្ឋី​។

លោក​បាន​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​វិស័យ​តន្ត្រី​មុន​ពេល​ចាប់ផ្តើម​ផលិតកម្ម​មួយ​ដោយ​ខ្លួនឯង​ឈ្មោះ​ថា Virgin Records ក្នុង​ឆ្នាំ ១៩៧២​។ ប៉ុន្មាន​ទស​វត្ស​ក្រោយមក លោក​បាន​ពង្រីក​ទៅ​វិស័យ​អាកាសចរណ៍ និង​ទូរគមនាគមន៍​ទៀត​ផង មុន​នឹង​ចាប់ផ្តើម​ក្រុមហ៊ុន​អាវ​កាស Virgin Galactic​។ បច្ចុប្បន្ន មហាសេដ្ឋី​អាយុ ៧០ ឆ្នាំ​រូប​នេះ​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​៤.៥​ប៊ី​លាន​ដុល្លារ​។

៣. លោក​ស្ទី​វិ​ន ស្ភៀ​ល​ប៊ឺ​ក (Steven Spielberg)

អ្នកដឹកនាំ​ភាពយន្ត​ដ៏​ល្បី​ប្រចាំ​ហូ​លី​វូ​ដ​ម្នាក់​នេះ​បាន​បរាជ័យ​ពេល​ដែល​ដាក់​ពាក្យ​ចូល​រៀន​នៅ​សាលា​ភាពយន្ត​ព្រោះតែ​ពិន្ទុ​លោក​នៅ​វិទ្យាល័យ​មិន​ខ្ពស់​។ ប៉ុន្តែ​លោក​មិន​បាន​ចុះចាញ់​ទេ និង​បាន​ព្យាយាម​សម្រេច​ក្តី​សុបិន​របស់​លោក​រហូត​ឈ្នះ​បាន​ពានរង្វាន់​អូ​ស្កា​ជា​ច្រើន​។ បច្ចុប្បន្ន លោក​ស្ថិត​ក្នុង​ចំណោម​តា​រាហូ​លី​វូ​ដដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​៦.៦៨​ប៊ី​លាន​ដុល្លារ​ ៕

from: https://tnaot.com/km/m/detail/article/9593830